ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមផ្តល់ដើមប្រមាត់មនុស្ស ដល់កសិករ សម្រាប់ដាំដុះ ដើម្បីផលិតថ្នាំព្យាបាលកូវីដ
កសិករនៅខេត្ត ឈៀងម៉ៃ បានទទួលដើមប្រមាត់មនុស្សចំនួន ១០ ម៉ឺនដើម ក្រោមគម្រោងរបស់រដ្ឋាភិបាលដើម្បីជំរុញការផលិតឱសថប្រឆាំងជំងឺកូវីដ-១៩។

ដើមទាំងនេះ នឹងត្រូវដាំដុះនៅស្រុកចំនួនបី នៃខេត្តភាគខាងជើងមួយនេះ ក្នុងគម្រោងសាកល្បងដែលឧបត្ថម្ភដោយ ក្រសួងកសិកម្មនិងសហករណ៍។
ទន្ទឹមនឹងនេះ ក្រសួងរំពឹងថា ដើមប្រមាត់មនុស្សចំនួន ១តោន នឹងប្រមូលផលបាននៅត្រឹមចុងខែកញ្ញានេះ ដែលអាចផលិតបានឪសថពី ២០០ ទៅ ៣០០ គីឡូក្រាម។

កាលពីថ្ងៃចន្ទ ដើមប្រមាត់មនុស្សចំនួន ១០ ម៉ឺនដើម ត្រូវបានចែកចាយទៅឲ្យភ្នាក់ងារឯកជននិងរដ្ឋាភិបាល សម្រាប់ដាំនៅក្នុងស្រុក Mae Rim, San Sai និង Mae Wang។ គម្រោងនេះ ក៏មានបំណងបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ផងដែរ។ វិស័យឯកជន នឹងគាំទ្រដល់ការដាំដុះដើមនេះ តាំងពីដាំរហូតដល់ប្រមូលផល។

ដើមប្រមាត់មនុស្សដែលប្រមូលបាន នឹងត្រូវប្រគល់ទៅឲ្យភ្នាក់ងារសុខភាពសាធារណៈក្នុងស្រុក និងសហភាពសមាគមឱសថបុរាណថៃ ដែលនឹងកែច្នៃដើមនេះទៅជាឱសថ និងចែកចាយដល់អ្នកខេត្តឈៀងម៉ៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


