ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមខ្លួនទទួលព្យុះមួយទៀត
ប្រព័ន្ធសម្ពាធទាបមួយបានកកើតក្នុងសមុទ្រវៀតណាមខាងកើត ហើយទំនងជាវិវត្តទៅជាព្យុះ នៅពេលវាធ្វើដំណើរឆ្ពោះទៅខេត្តភាគកណ្តាល។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនេះ ស្ថិតនៅចម្ងាយ២៨០គីឡូម៉ែត្រពីខេត្ត Phu Yen នៅវេលាម៉ោង ៧:០០ នាទីព្រឹកកាលពីថ្ងៃព្រហស្បតិ៍ ដោយមានខ្យល់បក់ក្នុងល្បឿន ៥០ ទៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
វាត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅភាគពាយ័ព្យ ហើយវិវត្តទៅជាព្យុះក្នុងរយៈពេល១២ម៉ោងបន្ទាប់។

ត្រឹមម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ វាបានធ្វើដំណើរក្នុងចម្ងាយ ១៣០ គីឡូម៉ែត្រពីខេត្ត Binh Dinh ភាគខាងត្បូង ដោយមានល្បឿនខ្យល់ពី ៦០ ទៅ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះនឹងបង្កឲ្យមានការបាក់ដីក្នុងរយៈពេលពី ១២ ទៅ ២៤ ម៉ោងខាងមុខ នៅតំបន់នានារវាងខេត្ត Thua Thien-Hue និង Binh Dinh មុននឹងចុះខ្សោយកម្លាំង។

ភ្លៀងធ្លាក់ខ្លាំងកម្រិត ១៥០ ទៅ ២៥០ មីល្លីម៉ែត្រ ត្រូវបានព្យាករណ៍នៅតំបន់ឆ្នេរសមុទ្រពី Ha Tinh ទៅ Binh Dinh ក៏ដូចជាខេត្តមួយចំនួននៅតំបន់ខ្ពង់រាបកណ្តាល នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រផងដែរ។ នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ភ្លៀងធ្លាក់កម្រិតពី ៥០ ទៅ ១៥០ មីល្លីម៉ែត្រនឹងវាយប្រហារខេត្ត Thanh Hoa និង Nghe An។
លំនាំអាកាសធាតុបែបនេះ នឹងបង្កហានិភ័យនៃជំនន់ទឹកភ្លៀង ការរអិលបាក់ដីនិងការជន់លិចនៅតំបន់មួយចំនួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ខណៈនេះ វៀតណាម ជួបព្យុះ កុនសុន ហើយកំពុងប្រកាសអាសន្នពីទឹកជំនន់ និងការបាក់ដី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី