ប្រទេស​ជាង​១០០ប្រឈម​កាត់​​បន្ថយការ​​​ចំណាយ​ ព្រោះ​បំណុល​កូវីដ​ធ្ងន់ធ្ងរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រទេស​ជាង​១០០ប្រឈម​កាត់​​បន្ថយការ​​​ចំណាយ​ ព្រោះ​បំណុល​កូវីដ​ធ្ងន់ធ្ងរ

បានផុស

នៅ

ប្រទេស​ជាង​១០០​​នៅ​ក្នុង​ពិភព​លោក​​ប្រឈម​នឹង​កាត់​បន្ថយ​ការ​ចំណាយ​​សាធារណៈ​លើ​សុខាភិបាល ការ​អប់រំ និង​ការការ​ពារសង្គម ដោយ​សារ​វិបត្តិ​កូវីដ-១៩បាន​ធ្វើ​ឲ្យ​កម្រិត​បំណុលឡើង​​ខ្ពស់។ នេះ​បើ​របាយការណ៍។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជឿ​ថា ប្រទេស​៣៥​ទៅ​៤០​មាន​បញ្ហា​បំណុល​ធ្ងន់​ធ្ងរ​​ដោយ​សារ​​​កំពុង​ប្រឈម​នឹង​ផល​លំបាក​​ក្នុង​ការ​ផ្តល់​សេវាបំណុល​របស់​ខ្លួន​ដូច​ជា​ការ​សង​បំណុល ឬ​រៀប​ចំ​​រចនា​សម្ព័ន្ធ​​បំណុល​ឡើង​វិញ។

យោង​តាម​ការ​សិក្សា​​ដឹក​នាំ​ដោយ​ក្រុម​ស្វែង​រក​សន្តិភាព យុត្តិធម៌ និង​សង្គម​សាមគ្គី​នៅមជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​សាកល​វិទ្យាល័យញូវយ៉ក​បង្ហាញ​ថា ទោះ​បី​ជា​យ៉ាង​ណា តួលេខ​នេះ​គឺ​ជា​ការ​វាយ​តម្លៃ​សរុប​ទាប។

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ៖«កម្រិត​បំណុល​កើន​ឡើងគ្មាន​និរន្តរភាព​ត្រូវ​បាន​គេ​មើល​ឃើញ​ពីវិសមភាពរាល​ដាល​រវាងប្រទេសមាន​ប្រាក់​ចំណូល​ខ្ពស់ និង​ប្រទេស​នៅ​ភាគ​ខាង​ត្បូង​ពិភព​លោក។

របាយការណ៍​បាន​និយាយ​ថា ៖«យើង​បាន​ប្រមូល​​បញ្ជី​ប្រទេស​មួយ​ចំនួន​ដែលត្រូវ​បាន​ដាក់ស្លាក​ថា​បំណុលធ្ងន់​ធ្ងរតាម​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន និង​បានប៉ាន់​ស្មាន​ប្រទេស​ប្រហែស​១០០​នឹង​ត្រូវ​កាត់​បន្ថយ​ឱនភាព​ថវិកា​នៅ​ក្នុង​រយៈ​ពេល​នេះ នៅ​ពេល​ភាគ​ច្រើន​នៅ​​កំពុង​ប្រឈម​នឹង​រលកកូវីដ-១៩​លើក​ទី​៣ ឬ​ទី​៤»។

«លើស​ពី​នេះ​ទៀត សមត្ថភាព​​លុប​បំណុល​គឺ​ស្មុគ​ស្មាញ​ខ្លាំង ពី​ព្រោះ​ប្រទេស​ទាំង​នោះ​ជា​ច្រើន​​ជាប់​​បំណុល​ក្រោម​លក្ខខណ្ឌ​មិន​មាន​សម្បទាន​ពី​អ្នក​ផ្តល់​កម្ចី​ឯក​ជន។ និន្នាការ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ (FFD) របស់ UN មិន​គ្រប់​គ្រាន់​ដើម្បី​បំពេញ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs) សូម្បី​មុន​ពេល​កូវីដ-១៩។ ឥឡូវ​នេះ មាន​វិបត្តិ​ពេញ​បន្ទុក»។

លោកស្រី​ Faiza Shaheen ប្រធានចង​ក្រង​​​របាយការណ៍ដែល​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ស្រប​ពេល​នឹង​មហាន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ប្រទេស​ដែល​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ​ក្នុងនោះ​មាន ទុយនីស៊ី ដែល​មាន​វិបត្តិ​នយោបាយ ព្រម​ទាំង​ប្រទេស​ហ្សំបៀ និង​ហ្គាណា។

ហ្សំបៀ​ជា​ប្រទេស​អាហ្វ្រិក​ទី​១​បាន​ធ្លាក់​ក្នុង​បំណុល​តាំង​ពី​ឆ្នាំ​មុន​កំឡុង​ពេល​កូវីដផ្ទុះ​ឡើង ហើយ​ឥឡូវ​នេះ​កាត់​បន្ថយ​ដល់​ទៅ​៤៤​%​នៃ​ចំណូល​រដ្ឋាភិបាល​ប្រចាំ​ឆ្នាំ​​ទៅ​ឲ្យ​ម្ចាស់​បំណុល។ ហ្គាណា​បាន​ចំណាយ​ប្រហែល​៣៧​%​នៃ​ថវិកា​ជាតិ​លើ​ការ​សង​ការ​ប្រាក់​កម្ចី។

អ្នក​ស្រាវ​ជ្រាវ​​បាន​​ប្រើ​សូចនាករ​ផ្សេង​ៗ​​ជា​ច្រើន​​ដើម្បី​គូស​បញ្ជាក់​ពី​ប្រទេស​ដែល​ងាយ​កើន​ឡើង​បំណុល ក្នុង​នោះ​មាន​សមាមាត្រ​បំណុល GDP និង សមាមាត្រ​បំណុល​នាំ​ចេញ ព្រម​ទាំង​​ប្រទេស​ដែល​មាន​ស្លាកជា​ប្រទេស​ងាយរង​គ្រោះ​ដោយ​​កម្មវិធី​អភិវឌ្ឍអង្គការ​សហ​ប្រជា​ជាតិ (UNDP)។ ចំណាត់​ថ្នាក់ឥណទាន និង​គន្លង​លូតលាស់​ប្រៀប​ធៀប​នឹង​បន្ទុក​សេវាបំណុល។

លោកស្រី Shaheen​ បាន​និយាយ​ថា ៖«កូវីដ-១៩​បាន​នាំ​មក​នូវ​វិបត្តិ​សេដ្ឋកិច​ធ្ងន់​ធ្ងរ​ដែល​បាន​កើត​ឡើង​ចាប់​ទាំង​ពី​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០០៨»។

«ស្ថានភាព​បាន​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ ខណៈ​ប្រទេស​​​មាន​​ប្រាក់​ចំណូល​ទាប និង​មធ្យម​កំពុង​ជំពាក់​បំណុល​កាន់​តែ​ច្រើន​ពី​ការ​ទិញ​វ៉ាក់សាំង ឬ​ត្រូវ​ពឹង​​ផ្អែក​លើ​គម្រោង​ Covax របស់ UN ដែល​សន្យាតែ​២០​%​នៃ​ការ​ផ្គត់​ផ្គង់​​វ៉ាក់សាំង​ត្រឹម​ចុង​ឆ្នាំ​នេះ»។ លោក​ស្រី​បាន​បន្ថែម។

លោក​ស្រី​ថា ៖«សក្តានុពល​នៃ​បំណុល​សកល​ដែល​មាន​ន័យ​ថា ប្រទេស​អ្នក​មាន​អាច​ខ្ចី​បាន​ថោក និង​ជួល​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ធំ​ ខណៈ​ប្រទេស​ប្រាក់​ចំណូល​ទាប និង​មធ្យម​ត្រូវ​កាត់​បន្ថយ​ដែល​មាន​ន័យ​ថា វិសមភាព​សកល​ទំនង​ជារីក​​កាន់​តែ​​​ធំ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services