ព័ត៌មានអន្ដរជាតិ
Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ
នៅថ្ងៃចន្ទទី៣០ខែវិច្ឆិកានេះ ប្រទេសវៀតណាមបានបញ្ជាក់អំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូងក្នុងរយៈពេល៨៩ថ្ងៃ។
ករណីនេះគឺជាបុរសអាយុ៣២ឆ្នាំដែលមានជាប់ទាក់ទងនឹងអ្នកបម្រើតាមយន្តហោះម្នាក់ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសជប៉ុនកាលពី២សប្តាហ៍មុន។

ប្រទេសវៀតណាមបានយកឈ្នះការផ្ទុះវីរុសកូរ៉ូណារលកទី១ក្នុងខែមេសាហើយជិត១០០ថ្ងៃក្រោយមក គ្មានការឆ្លងក្នុងសហគមន៍ទេរហូតដល់វីរុសនេះបានលេចឡើងជាថ្មីហើយត្រូវបានគេទប់ស្កាត់យ៉ាងឆាប់រហ័សនៅកណ្តាលទីក្រុង Danang ក្នុងខែកក្កដា។
ករណីនៅថ្ងៃចន្ទនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលបានព្រមានអំពីការផ្ទុះឡើងថ្មីនៅក្នុងសហគមន៍ស្របពេលរដូវត្រជាក់បានចាប់ផ្តើម។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសនេះចំនួន១,៣៤៧ករណីដែលក្នុងនោះមាន៦៥៥ជាករណីនាំចូល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អត្ថាធិប្បាយ៖កម្ពុជា ថ្ងៃចុងក្រោយនៃខែវិច្ឆិកា សភាពការណ៍អួអាប់ ត្រូវការយើងភ្លឺស្វាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


