អាមេរិក សាកល្បងជោគជ័យ មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ ៥ដង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិក សាកល្បងជោគជ័យ មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ ៥ដង

បានផុស

នៅ

យោធាអាមេរិកបាននិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យ នូវអាវុធដែលមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ ៥ ដងឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ការធ្វើតេស្តដែលកើតឡើងកាលពីសប្តាហ៍មុន គឺជាការសាកល្បងដោយជោគជ័យលើកដំបូង នៃអាវុធល្បឿនលឿនជាងសំឡេង HAWC ចាប់តាំងពីឆ្នាំ២០១៣មក។

The engine compresses incoming air with hydrocarbon fuel to create an airflow mixture capable of reaching over 1,700 meters per second, or five times the speed of sound
មីស៊ីលល្បឿនលឿនជាងសំឡេង HAWC

ទីភ្នាក់ងារស្រាវជ្រាវគម្រោងទំនើបផ្នែកការពារជាតិ (DARPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលត្រូវបានផលិតដោយក្រុមហ៊ុន Raytheon ត្រូវបានបាញ់ចេញពីយន្តហោះ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលម៉ាស៊ីនពីទីភ្នាក់ងារ Northrop Grumman បានចាប់ផ្តើម។

ម៉ាស៊ីននេះ ដំណើរការដោយការបង្ហាប់ខ្យល់ចូលជាមួយឥន្ធនៈអ៊ីដ្រូកាបូន ដើម្បីបង្កើតល្បាយលំហូរខ្យល់ ដែលមានល្បឿនឈានដល់ជាង ១,៧០០ ម៉ែត្រក្នុងមួយវិនាទីឬ ៥ ដងនៃល្បឿនសំឡេង។

គួរបញ្ជាក់ថា អាមេរិក រុស្ស៊ីនិងចិន មានកម្មវិធីកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហើយរុស្ស៊ីនិងចិន កំពុងនាំមុខអាមេរិក។ នេះបើតាមការអះអាងពីក្រុមអ្នកជំនាញ។

កាលពីខែឧសភា ប្រទេសរុស្ស៊ីនិយាយថា ខ្លួនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Satan 2 ដែលអ្នកខ្លះនិយាយថា អាចកម្ទេចតំបន់ដែលមានទំហំប៉ុនប្រទេសអង់គ្លេស និងវែលស៍។

ពីរខែក្រោយមក រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីល Zircon ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អួតថា អាចវាយប្រហារគ្រប់ទីកន្លែងនិងគេចផុតខែលការពារអាមេរិក។

Putin has said the Zircon missile would be capable of flying at nine times the speed of sound and have a range of 1,000 kilometers (620 miles)
មីស៊ីល Zircon របស់រុស្ស៊ី

ផ្ទុយទៅវិញ ប្រទេសចិនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ នូវកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដែលមានទាំងមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង ក៏ដូចជាមីស៊ីលផ្លោងអន្តរទ្វីបកាន់តែទំនើបផងដែរ។

កាលពីខែតុលា ប្រទេសចិនបានដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុតរបស់ខ្លួនឈ្មោះ DF 17 ទៅកាន់តំបន់ឆ្នេរ ដើម្បីត្រៀមសម្រាប់ការលុកលុយកោះតៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services