Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN

បានផុស

នៅ

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលក្នុងសមុទ្រជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានឲ្យដឹងថា ទីភ្នាក់ងារ JCS មិនបានបញ្ជាក់ពីមីស៊ីលប្រភេទណាដែលត្រូវបានគេបាញ់នោះទេ ដោយគ្រាន់តែអះអាងថា ការធ្វើតេស្តនេះគឺជាមីស៊ីលផ្លោង ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានប្រើសមុទ្រជប៉ុនដើម្បីសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីថ្មីៗជាច្រើន ប៉ុន្តែរដ្ឋ​ឯកោរមួយនេះក៏បានបង្ហាញមីស៊ីលថ្មីបាញ់ចេញពីរថភ្លើង ក្នុងគោលបំណងបង្កើនសមត្ថភាពវាយបក និងការពារការវាយប្រហារពីប្រទេសមួយផ្សេងទៀត ខណៈថ្មីៗនេះពួកគេក៏បានសាកល្បងមីស៊ីលចង្អុលប្រាប់ទិស (Cruise Missile) រយៈចម្ងាយឆ្ងាយផងដែរ ។

ចំណែកយោងតាមសារព័ត៌មាន Kyodo News របស់ជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលតែមួយគ្រាប់ប៉ុណ្ណោះ ហើយមានលទ្ធភាពទាបបំផុតដែលវាបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ។

គួរបញ្ជាក់ថា ការបាញ់សាកល្បងនេះបានកើតឡើងតែមួយភ្លែតប៉ុណ្ណោះ មុនពេលឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) ត្រៀមថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលកំពុងដំណើរការនៅទីក្រុងញូវយ៉ក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង បញ្ចេញវីដេអូច្បាស់ៗការបាញ់មីស៊ីលផ្លោងចេញពីរថភ្លើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម