Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អួតថា នៅចុងខែតុលាអ្នកឆ្លងកូវីដប្រចាំថ្ងៃនឹងធ្លាក់ចុះមកត្រឹម ៥ ពាន់ករណីប៉ុណ្ណោះ

បានផុស

នៅ

យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាលថៃលោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បាននិយាយថា ករណីឆ្លងប្រចាំថ្ងៃថ្មីនៃជំងឺកូវីដ ១៩ នឹងធ្លាក់ចុះមកនៅប្រហែល ៥,០០០ ករណីនៅចុងខែតុលានេះ ។

លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាលោក Kiattiphum នៅតែមានការព្រួយបារម្ភថា ករណីឆ្លងនៅតែអាចងើបឡើងវិញផងដែរ ដោយសារកត្តាមួយចំនួន ខណៈកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ការលេចឡើងនៃការឆ្លងជាចង្កោម និងការមកដល់នៃវីរុសបំប្លែងខ្លួនថ្មីនៅតែជាកត្តាហានិភ័យ ប៉ុន្តែយើងគិតវាមិនឆ្លងច្រើននោះទេ ។

លោកវេជ្ជបណ្ឌិតនិយាយថា ការរំពឹងទុកនៃករណីឆ្លងថ្មីនឹងមានការថយចុះគួរឲ្យកត់សម្គាល់ នៃចំនួនអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ និងអ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។

លោកវេជ្ជបណ្ឌិត Kiattiphum បញ្ជាក់ថា “ហានិភ័យនៃការរីករាលដាលករណីឆ្លងជាចង្កោមថ្មីនៅតែកើតមានឡើងនៅឡើយ ប៉ុន្តែវាមានកម្រិតទាបបំផុត ខណៈលទ្ធភាពនៃការរីករាលដាលថ្មីនៃវីរុសនេះ នៅតែត្រូវបានអ្នកជំនាញវាយតម្លៃថាមិនខ្ពស់ ដោយសារការបិទខ្ទប់ ការដាក់ខេត្តដែលឆ្លងច្រើនស្ថិតជាតំបន់ក្រហម ក៏ដូចជាការបង្កើនការចាក់វ៉ាក់សាំង និងការធ្វើតេស្តទ្រង់ទ្រាយធំជាដើម” ។

លោកបន្តថា “យើងគួរតែអាចរស់នៅជាមួយការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ផ្សេងទៀត ប្រសិនបើវាកើតឡើង ហើយប្រសិនបើវាកើតឡើងវាត្រូវបានគេរំពឹងថានឹងធូរស្រាលនៅត្រឹមខែមីនាឆ្នាំក្រោយ ហើយយើងអាចត្រលប់ទៅស្ថានភាពធម្មតាវិញបានហើយ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩,៤៨៩ ករណី ហើយវាជាជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍ ដែលតួលេខនេះបានធ្លាក់ចុះក្រោម ១០,០០០ នាក់ ខណៈគិតត្រឹមពេលនេះ ថៃ មានករណីឆ្លងសរុបជិត ១.៦ លានករណី និងមានអ្នកស្លាប់សរុប ១៦,៦២០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ថៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញ ទោះអ្នកចាក់បាន ២ ដូសមិនទាន់ គ្រប់តាមគោលការណ៍ក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម