Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដ ២ប្រភេទ ផ្តល់ការការពារ ខ្លាំងជាងភាពស៊ាំ ពីធម្មជាតិទៅទៀត

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរប្រភេទ ផ្តល់នូវការការពារប្រសើរជាង ភាពស៊ាំពីដែលបង្កឡើងដោយ អ្នកធ្លាប់ឆ្លងមេរោគទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ វិសាលភាពពិតប្រាកដ នៃភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ នៅតែមានភាពអាថ៌កំបាំង។

ប៉ុន្តែឥឡូវនេះ កម្មវិធីតាមដានរោគសញ្ញា កូវីដ-១៩ ធំបំផុតរបស់ចក្រភពអង់គ្លេស បានបង្ហាញនូវទិន្នន័យរបស់ខ្លួនយ៉ាងច្បាស់ៗ។

អ្នកជំនាញនៅសាកលវិទ្យាល័យ King’s College London និងក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព ZOE ដែលដំណើរការកម្មវិធីនេះ បាននិយាយថា ការឆ្លងមេរោគពីធម្មជាតិ អាចការពារមនុស្សមិនឲ្យឆ្លងមេរោគម្តងទៀតបាន ៦៥ភាគរយ។

ប៉ុន្តែការចាក់វ៉ាក់សាំង AstraZeneca ចំនួនពីរដូស ត្រូវបានគេរកឃើញថា មានការការពារល្អប្រសើរជាងនេះ ពោលគឺមានប្រសិទ្ធភាពប្រហែល ៧១ ភាគរយ។ រីឯវ៉ាក់សាំង Pfizer កាន់តែមានភាពរឹងមាំ ដោយការចាក់ពីរដូស បានផ្តល់នូវការការពារប្រហែល ៨០ ភាគរយ បន្ទាប់ពីរយៈពេល៦ខែ។

ថ្វីបើមានការរកឃើញនេះក៏ដោយ ក៏ប៉ុន្តែការស្រាវជ្រាវក៏បានណែនាំផងដែរថា ភាពស៊ាំពីធម្មជាតិមិនចាប់ផ្តើមថយចុះនោះទេក្នុងរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ប៉ុន្តែការការពារពីវ៉ាក់សាំងអាចចុះខ្សោយបន្ទាប់ពី រយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកជំនាញបានអះអាងថា ការឆ្លងមេរោគតាមធម្មជាតិ គឺជាទម្រង់ការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគនេះ ជាពិសេសចំពោះក្មេងៗដែលទទួលបានវ៉ាក់សាំងតែមួយដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra Zeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣០ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤៣ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម