Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលីដកការបិទខ្ទប់ បើកប្រទេស រស់នៅជាមួយ កូវីដ

បានផុស

នៅ

ហាងកាហ្វេ កន្លែងហាត់ប្រាណនិងភោជនីយដ្ឋាននៅទីក្រុងស៊ីដនី បានបើកជាថ្មី ស្វាគមន៍អតិថិជនដែលបានចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃចន្ទទី ១១ ខែតុលានេះ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជិត ៤ ខែ ខណៈប្រទេសអូស្ត្រាលី មានបំណងចាប់ផ្តើមរស់នៅជាមួយជំងឺកូវីដ-១៩ តាមរយៈអត្រាចាក់វ៉ាក់សាំងខ្ពស់ និងការបើកប្រទេសឡើងវិញបន្តិចម្តងៗ។

ហាងស្រាមួយចំនួននៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី បានបើកទ្វារនៅម៉ោង ១២:០១ រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទនេះ ខណៈមិត្តភក្តិនិងក្រុមគ្រួសារ បានជួបជុំគ្នាផឹកស៊ីជប់លៀងទាំងកណ្តាលយប់។

ប៉ុន្តែទោះបីជាមានអារម្មណ៍រំភើបក៏ដោយ ក៏នៅតែមានការព្រួយបារម្ភផងដែរអំពីបញ្ហាដែលនឹងកើតឡើងក្រោយការបើកប្រទេសឡើងវិញ។

ប្រជាជនជាង ៥ លាននាក់នៅទីក្រុងស៊ីដនី បានជាប់គាំងក្នុងការបិទខ្ទប់យ៉ាងតឹងរ៉ឹង ចាប់តាំងពីខែមិថុនាមក ដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួន Delta ដែលបានរីករាលដាលដល់ទីក្រុង មែលប៊ននិងរដ្ឋធានីកង់បេរ៉ា ដោយបង្ខំឲ្យទីនោះត្រូវបិទខ្ទប់ដូចគ្នា។

ស្របពេលជាមួយគ្នានោះ លោក Dominic Perrottet អភិបាលរដ្ឋ New South Wales បានជំរុញឲ្យអ្នកក្រុងស៊ីដនី ទប់អារម្មណ៍សិន កុំទាន់ប្រញាប់សប្បាយខ្លាំងពេក ខណៈលោកព្រមានថា ករណីឆ្លងនឹងកើនឡើងបន្ទាប់ពីការបើកឡើងវិញនេះ។

នៅក្រោមច្បាប់បន្ធូរបន្ថយនេះ មនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញចំនួន ១០ នាក់អាចប្រមូលផ្តុំគ្នានៅក្នុងផ្ទះ ខណៈ ១០០ នាក់អាចចូលរួមពិធីមង្គលការនិងពិធីបុណ្យសពបាន។

ហាងលក់រាយអាចបើកបាន ដោយកាត់បន្ថយចំនួនមនុស្ស ស្របពេលរដ្ឋជំរុញឲ្យ អត្រាវ៉ាក់សាំងឈានឲ្យដល់ ៨០ ភាគរយត្រឹមចុងខែតុលា នៅពេលការរឹតត្បិតបន្ថែមទៀត នឹងត្រូវបន្ធូរបន្ថយ។ ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវតែនៅផ្ទះរហូតដល់ថ្ងៃទី ១ ខែធ្នូឯណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មកស្គាល់ ៥ ប្រទេស កូវីដ ចូលមិនចោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម