Connect with us

ព័ត៌មានអន្ដរជាតិ

មិនខុសពីប្រទេសដទៃ កូរ៉េខាងត្បូង ត្រៀមរៀនរស់នៅជាមួយកូវីដរយៈពេលវែង

បានផុស

នៅ

កូរ៉េខាងត្បូងបានបង្កើតក្រុមមួយនៅថ្ងៃពុធនេះដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រស្តីពីរបៀប “រស់នៅជាមួយជំងឺកូវីដ ១៩” ក្នុងរយៈពេលវែង ខណៈដែលប្រទេសនេះព្យាយាមលុបការរឹតត្បិត និងបើកសេដ្ឋកិច្ចឡើងវិញ នៅពេលមានការកើនឡើងកម្រិតការចាក់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា ក្រោមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលមានបំណងបន្ធូរបន្ថយការរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ ១៩ សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារពេញលេញ និងលើកទឹកចិត្តអ្នកជំងឺមិនបញ្ចេញរោគសញ្ញា និងរោគសញ្ញាស្រាលអាយុក្រោម ៧០ ឆ្នាំឲ្យព្យាបាលនៅផ្ទះ ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា រដ្ឋាភិបាលក៏នឹងរាប់តែចំនួននៃអ្នកចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ប៉ុណ្ណោះ ហើយនឹងពិចារណាមិនផ្សាយតួរលេខឆ្លងប្រចាំថ្ងៃឡើយ ។

ទន្ទឹមនោះ នាយករដ្ឋមន្រ្តីលោក Kim Boo-kyum បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការលើកដំបូងរបស់ក្រុមប្រឹក្សានៅថ្ងៃពុធនេះថា “យើងនឹងប្រែក្លាយជំងឹកូវីដ ១៩ ទៅជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយនឹងផ្ដល់ទម្លាប់ធម្មតាដល់ប្រជាជនវិញ ប៉ុន្តែការពាក់ម៉ាសនឹងមិនត្រូវបានលុបចោលភ្លាមៗនោះទេ ក្រោមគោលនយោបាយថ្មីនេះ” ។

ទាំងនេះរួមបញ្ចូលទាំងម៉ោងធ្វើការមានកំណត់សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងសូណា និងកន្លែងហាត់ប្រាណបិទជិត ដែលបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មផ្ទាល់ខ្លួន និងអាជីវកម្មខ្នាតតូច ជាពិសេសហាមការជួបជុំមនុស្សលើសពី ២ នាក់ ក្រោយម៉ោង ៦ ល្ងាចទាំងនៅក្នុង និងនៅជុំវិញទីក្រុងសេអ៊ូល ។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រថ្មីនេះកើតឡើង ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដែលដំបូងឡើយត្រូវបានរារាំងដោយកង្វះការផ្គត់ផ្គង់បានកើនឡើងយ៉ាងឆាប់រហ័ស ។ ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចមួយដូសដល់ប្រជាជនរបស់ខ្លួនចំនួន ៧៨.១ ភាគរយ ខណៈ ៦០.៧ ភាគរយបានចាក់វ៉ាក់សាំងពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ កូរ៉េខាងត្បូង បរិច្ចាគវ៉ាក់សាំង AstraZeneca ដល់ប្រទេសចំនួន ២ នៅអាស៊ីអាគ្នេយ៍ ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម