ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បរិច្ចាគវ៉ាក់សាំង AstraZeneca ដល់ប្រទេសចំនួន ២ នៅអាស៊ីអាគ្នេយ៍ ជាលើកដំបូង
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca ទៅជួយប្រទេសដូចជា វៀតណាម និងថៃ ខណៈប្រទេសនេះមានវ៉ាក់សាំងគ្រប់គ្រាប់ហើយសម្រាប់ចាក់ដល់ប្រជាជនរបស់ខ្លួន ។

ក្រសួងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ១.១ លានដូសទៅប្រទេសវៀតណាម និង ៤៧ ម៉ឺនដូសទៅប្រទេសថៃ ដែលនឹងមកដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរនៅថ្ងៃពុធ ។
នេះគឺជាលើកទីមួយហើយដែលប្រទេសកូរ៉េខាងត្បូងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយផ្ទាល់ទៅឲ្យប្រទេសក្រៅ លើកលែងតែការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈកម្មវិធី COVAX ប៉ុណ្ណោះ ។

ក្រសួងបាននិយាយថា កូរ៉េខាងត្បូងបានសម្រេចចិត្តបរិច្ចាគវ៉ាក់សាំងនេះ ទៅដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់ដើម្បីជួយការពារជនជាតិកូរ៉េ ដែលរស់នៅក្នុងប្រទេសនានាក៏ដូចជាប្រជាជនក្នុងតំបន់ផងដែរ ដោយសារតែចំនួនប្រជាជនរបស់ប្រទេសនេះភាគច្រើនត្រូវបានប្រទេសដទៃចាក់វ៉ាក់សាំងឲ្យ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា “រដ្ឋាភិបាលបានសម្រេចចិត្តបរិច្ចាគវ៉ាក់សាំង ព្រោះបច្ចុប្បន្នកូរ៉េខាងត្បូងមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងស្តុក ហើយប្រទេសដែលត្រូវបរិច្ចាគទាំងនោះត្រូវបានជ្រើសរើស បន្ទាប់ពីពិចារណាលើសុវត្ថិភាពរបស់ជនជាតិកូរ៉េដែលកំពុងរស់នៅក្នុងប្រទេស គោលនយោបាយការបរទេស និងស្ថានភាពកូវីដ ១៩ ជាដើម” ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានរាយការណ៍ពីប្រជាជនប្រមាណ ៤០ លាននាក់ ឬ ៧៧.៩ ភាគរយ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ខណៈ ៦០ ភាគរយនៃពួកគេបានចាក់វ៉ាក់សាំងពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងការពារកូវីដដល់ស្ត្រីមានផ្ទៃពោះនៅខែនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


