ព័ត៌មានអន្ដរជាតិ
ថៃ ដំឡើងម៉ាស៊ីនតេស្តកូវីដ ចេញលទ្ធផលត្រឹម ៣៥នាទី មានប្រសិទ្ធភាព១០០% ដូច PCR
មន្ទីរពេទ្យ Ramathibodi ត្រូវបានបំពាក់ដោយម៉ាស៊ីនតេស្តកូវីដដំបូងគេបង្អស់របស់ប្រទេសថៃ ដែលមានប្រសិទ្ធភាពយ៉ាងត្រឹមត្រូវ។

ម៉ាស៊ីនផលិតដោយជប៉ុនឈ្មោះ Lumipulse G1200 ដែលបរិច្ចាគដល់មន្ទីរពេទ្យនេះដោយក្រុមហ៊ុន CP All បច្ចុប្បន្នបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រើប្រាស់បន្ទាប់ពីត្រូវបានសាកល្បងអស់រយៈពេលពីរខែ ខណៈសំណាកចំនួន ៥០០ ត្រូវបានធ្វើតេស្ត ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវនិងប្រសិទ្ធភាពរបស់ម៉ាស៊ីន។
ម៉ាស៊ីនទាំងនោះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងព្រលានយន្តហោះ នៅប្រទេសជប៉ុនសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយលទ្ធផលតេស្តបញ្ចេញក្នុងរយៈពេលត្រឹម ៣៥ នាទី។

លោក Ekawat Pasomsub ប្រធានផ្នែករោគវិទ្យា នៅនាយកដ្ឋានរោគសាស្ត្រ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi បាននិយាយថា ម៉ាស៊ីននេះផ្តល់លទ្ធផល ៩៨ភាគរយ សម្រាប់ប្រតិកម្មនិង ១០០ភាគរយ សម្រាប់ភាពជាក់លាក់។
លោកវេជ្ជបណ្ឌិត Ekawat បន្តថា លទ្ធផលទាំងនេះគឺប្រសើរជាងឧបករណ៍តេស្តរហ័ស ហើយស្ទើរតែមានប្រសិទ្ធភាពដូចទៅម៉ាស៊ីនតេស្តធំ RT-PCR ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

ម៉ាស៊ីន Lumipulse G1200 គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយការធ្វើតេស្តគឺធ្វើឡើងតាមរយៈការវិភាគអង់ស៊ីមទឹកមាត់។
លោកវេជ្ជបណ្ឌិត Ekawat ក៏បាននិយាយផងដែរថា ម៉ាស៊ីននេះមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការធ្វើតេស្តទ្រង់ទ្រាយធំ ដែលអាចកាត់បន្ថយបន្ទុកការងាររបស់បុគ្គលិកពេទ្យ ហើយកាន់តែមានសុវត្ថិភាព ដោយសារតែវាចាំបាច់ប្រើតម្បាររុកច្រមុះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ពិតដូច ថៃ ថាទេ? អ្នកកើតផ្តាសាយ ធ្វើតេស្តរហ័ស ក៏ឃើញកូវីដដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ