ប្រធានាធិបតី​ប្រេស៊ីល​ Bolsonaro​ អាច​ប្រឈម​បទ​ព្រហ្ម​ទណ្ឌ​១១​ករណី​រឿង​កូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ប្រេស៊ីល​ Bolsonaro​ អាច​ប្រឈម​បទ​ព្រហ្ម​ទណ្ឌ​១១​ករណី​រឿង​កូវីដ

បានផុស

នៅ

សមាជិកព្រឹទ្ធសភាប្រេស៊ីលដែលបានស៊ើបអង្កេតលើដំណោះស្រាយកូវីដ-១៩របស់រដ្ឋាភិបាលនឹងផ្តល់អនុសាសន៍ពីរបាយការណ៍ចុងក្រោយនៅសប្តាហ៍ក្រោយដែលថា លោកប្រធានាធិបតី Jair Bolsonaro អាចប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ១១ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Renan Calheiros សមាជិកព្រឹទ្ធសភាដឹកនាំលើការស៊ើបអង្កេតបាននិយាយក្នុងបទសម្ភាសមួយថា ការស៊ើបអង្កេតដែលបានចាប់ផ្តើមក្នុងខែមេសាបានប្រមូលភស្តុតាងដើម្បីបង្ហាញពីលោក Bolsonaro គួរត្រូវបានចោទប្រកាន់ផ្លូវការពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរបស់ប្រទេស ការប្រើប្រាស់ថវិកាសាធារណៈមិនប្រក្រតី រំលោភលើវិធានការអនាម័យ ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋកម្ម និងក្លែងបន្លំឯកសារឯកជន ព្រមទាំងបទចោទប្រកាន់ផ្សេងៗទៀត។

លោកប្រធានាធិបតី Jair Bolsonaro

ប្រធានាធិបតីស្តាំនិយមដែលខ្លួនលោកផ្ទាល់ក៏បានឆ្លងកូវីដ-១៩កាលពីខែកក្កដា ឆ្នាំ២០២០បានប្រឆាំងនឹងវិធានការដាក់បំរាមបិទខ្ទប់ ជំរុញឲ្យមានការព្យាបាលមិនបញ្ជាក់ បង្កើតឲ្យមានមន្ទិលសង្ស័យជុំវិញវ៉ាក់សាំង និងមើលស្រាលភាពស្ថានភាពកូវីដ-១៩។

របាយការណ៍គ្រោងនឹងបញ្ចេញដោយគណកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភានៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ។ សមាជិកគណកម្មការស៊ើបអង្កេតនៅថ្ងៃបន្ទាប់នឹងត្រូវបោះឆ្នោតអនុម័តរបាយការណ៍មុនបញ្ជូនទៅការិយាល័យអគ្គព្រះរាជអាជ្ញានៅថ្ងៃព្រហស្បតិ៍ដើម្បីធ្វើសេចក្តីសម្រេចថាតើលោក Bolsonaro និងអ្នកផ្សេងទៀតគួរត្រូវបានចោទប្រកាន់ឬយ៉ាងណា។

ការិយាល័យអគ្គព្រះរាជអាជ្ញាអាចចោទប្រកាន់ប្រធានាធិបតីបាន ប៉ុន្តែតុលាការកំពូលត្រូវតែស្នើសុំការអនុញ្ញាតពីសភាជាមុនសិន។ អ្នកជំនាញនិយាយថា សភាទំនងជាមិនអនុម័តសំណើបែបនេះទេ។

ការវាយតម្លៃយល់ព្រមរបស់លោក Bolsonaro បានធ្លាក់ចុះនៅក្នុងការស្ទង់មតិសាធារណៈជុំវិញចំណាត់ការដោះស្រាយវិបត្តិកូវីដ-១៩។ រហូតដល់ពេលនេះ ប្រជាជនប្រេស៊ីលជាង៦០ម៉ឺននាក់បានស្លាប់ដោយកូវីដ-១៩ ដែលស្ថិតលេខ២លើលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

ជន​ជេរប្រមាថ​សមត្ថកិច្ច​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ប​ញ្ជូន​ទៅ​តុលាការ​ហើយ

ព័ត៌មានជាតិ៤៨ នាទី មុន

មន្ត្រី​អាកាសចរ​ស៊ីវិល​ថា ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​កម្ពុជា ចាប់​ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារ មេ​យ​ប៊ែ​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បន្ត​លើកស្ទួយ​ការរីកចម្រើន​របស់​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​៖​ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​រង​សម្ពាធ​ជា​ខ្លាំង​ដែល​ភាគច្រើន​បណ្តាលមកពី​ជម្លោះ​ប្រទេស​មហាអំណាច​ធំៗ

KPT+២ ម៉ោង មុន

មូលហេតុ រថភ្លើង ពេញនិយម និងក្លាយជាមធ្យោបាយមិនអាចខ្វះបាននៅ ជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services