ព័ត៌មានអន្ដរជាតិ
អាមេរិកអនុញ្ញាត អ្នកចាក់ J&J អាចទទួលដូសជំរុញ ក្នុងគម្លាតត្រឹម២ខែ
ទីប្រឹក្សាសុខភាពអាមេរិកបានគាំទ្រការចាក់ដូសជំរុញ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Johnson & Johnson ដោយលើកឡើងពីការព្រួយបារម្ភថា ជនជាតិអាមេរិកដែលទទួលថ្នាំបង្ការតែមួយដូស នឹងមិនត្រូវបានការពារដូចវ៉ាក់សាំងផ្សេងៗដែលចាក់២ដូសទេ។

ក្រុមហ៊ុន J&J បានប្រាប់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ថា ដូសជំរុញ បានបន្ថែមការការពារដ៏សំខាន់ក្នុងរយៈពេលពីរខែដំបូង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ប៉ុន្តែវាអាចមានប្រសិទ្ធភាពល្អជាងនេះ ប្រសិនបើមនុស្សរង់ចាំរហូតដល់ប្រាំមួយខែ។
ដោយសារតែមិនអាចកំណត់ពេលវេលាល្អបំផុតបាន ក្រុមប្រឹក្សារបស់ FDA បានបោះឆ្នោតជាឯកច្ឆន្ទថា ដូសជំរុញគួរតែត្រូវបានផ្តល់ជូនយ៉ាងហោចណាស់ពីរខែ បន្ទាប់ពីមនុស្សទទួលបានវ៉ាក់សាំងដូសដំបូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ លែងព្រួយ ពេលដឹងច្បាស់ អំពី វ៉ាក់សាំង Johnson & Johnson ដែលកម្ពុជា នឹងទទួលបានពី អាមេរិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ