Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ សុំឲ្យ អូស្រ្តាលី ជួយការពារសង្គ្រាមចិន

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បានអំពាវនាវដល់ប្រទេសអូស្រ្តាលីឲ្យជួយការពារសន្តិភាពនិងការពារប្រឆាំងការឈ្លានពានរបស់ប្រទេសចិនខណៈទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ានិងប៉េកាំងបានឈានដល់កម្រិតទាបបំផុតជាថ្មីម្តងទៀតនៅសប្តាហ៍នេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Joseph Wu បានប្រាប់ពិធីករ Stan Grant នៃកម្មវិធី The World របស់ទូរទស្សន៍ ABC News ក្នុងប្រទេសអូស្ត្រាលីថា ហានិភ័យនៃជម្លោះយោធានៅច្រកសមុទ្រតៃវ៉ាន់គឺខ្ពស់ជាងកាលពីមុនប៉ុន្តែលោកបានកត់សម្គាល់ថា ទីក្រុងតៃប៉ិមិនរំពឹងថា លោកនាយករដ្ឋមន្រ្តី Scott Morrison ឬដៃគូអន្តរជាតិណាមួយផ្សេងទៀតនឹងបញ្ជូនកងទ័ពទៅតំបន់នេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពយន្តហោះនិងនាវារបស់កងទ័ពចិនក្នុងទឹកចម្ងាយ១០០ម៉ាយល៍រវាងកោះតៃវ៉ាន់និងចិនដីគោកបានកើនឡើងខ្លាំងដល់អត្រាប្រកាសអាសន្នក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះខណៈអ្នកការទូតកំពូលរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen បាននិយាយថា រដ្ឋាភិបាលឥឡូវនេះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់ចិនក្នុងការបង្រួបបង្រួមកោះនេះដោយប្រើកម្លាំងបាយ។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ លោក Wu បាននិយាយថា កោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះកំពុងមានអារម្មណ៍ក្តៅក្រហាយដោយសារសកម្មភាពយោធារបស់ចិនដែលកំពុងកើនឡើងខ្លាំងនៅជុំវិញកោះតៃវ៉ាន់ដែលរួមបញ្ចូលទាំងការធ្វើសមយុទ្ធចុះចតទ្រង់ទ្រាយធំចំនួនពីរលើកដែលធ្វើឡើងដោយកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនកាលពីខែវិច្ឆិកាផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់លោក Joseph Wu

ទីក្រុងកង់បេរ៉ានិងទីក្រុងប៉េកាំងបានជាប់ក្នុងសង្គ្រាមពាក្យសំដីចាប់តាំងពីថ្ងៃចន្ទមកបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានចែករំលែក Twitter​ ដែលមានរូបភាពកាត់តនៃទាហានអូស្ត្រាលីម្នាក់ដែលបានសម្លាប់ក្មេងជនជាតិអាហ្វហ្គានីស្ថានម្នាក់។

លោកនាយករដ្ឋមន្រ្តី Morrison បានហៅ Twitter នោះថាគួរឲ្យស្អប់ខ្ពើមនិងទាមទារឲ្យមានការសុំទោសពីប្រទេសចិន។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការតវ៉ារបស់អូស្រ្តាលី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ News Week

ចុចអាន៖ ចិន ទទូចឲ្យអាមេរិកឈប់លក់អាវុធទៅកោះ តៃវ៉ាន់ ហើយព្រមានក្រុង តៃប៉ិ ធ្ងន់ៗ

ចុចអាន៖ តៃវ៉ាន់ផ្អាកការហោះហើរយន្តហោះចម្បាំង F-16 បន្ទាប់ពីគ្រោះថ្នាក់លើកទី ២ ក្នុងរយៈពេលមិនដល់មួយខែផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម