Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ នឹង​បើក​ដំណើរ​ការ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​ស្រដៀង​ Twitter ដើម​ខែ​ក្រោយ​

បានផុស

នៅ

លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ពី​ផែន​ការ​ចាប់​ផ្តើម​ដំណើរ​ការ​បណ្តាញ​ទំនាក់​ទំនង​សង្គម​​ផ្ទាល់​ខ្លួន​មួយឈ្មោះ​​ TRUTH Social មាន​​ន័យ​ថា «សច្ចធម៌​សង្គម»​​​​នា​ដើម​ឆ្នាំ​ក្រោយ​នេះ។

យោង​ការ​លេច​ចេញ​ជា​សាធារណៈ​បង្ហាញ​ថា ស្គ្រីន​សត​អំពី​បណ្តាញ​ Truth Social បង្ហាញ​ឲ្យ​ឃើញ​ពី​ទម្រង់​គណនី​ប្រើ​ប្រាស់​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​គណនី Twitter ដែរ។ ឈ្មោះ Truth Social ត្រូវ​បាន​ដាក់និម្មិត​សញ្ញា​ពាណិជ្ជកម្ម​ដោយ​ក្រុម​ហ៊ុន Trump Group Corp កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណ​ភ្ជាប់​ទៅវេបសាយ​​ Truth Social ជាប់​ផ្ទាល់​ទៅ​អ្នក​ប្រើ​ប្រាស់​សម្រាប់​បញ្ជី​ដែល​រង់​ចាំ ឬ​​ការ​បញ្ជា​មុន​នៅ​លើកម្មវិធី (app) តាម​រយៈ​ Apple App Store។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​​៤៥​ដែល​​ត្រូវ​បាន​​បណ្តាញ​ទំនាក់​ទំនង​សង្គម Facebook និង Twitter ហាមកាល​ពី​​ដើម​ឆ្នាំ​នេះបាន​និយាយ​ថា គោល​បំណង​​របស់​លោក​គឺ​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដែល​បាន​ហាម​លោក។

លោក ត្រាំ និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖«ខ្ញុំ​រីករាយ​​ដើម្បី​​បានចាប់​ផ្តើម​​ចែក​រំលែកគំនិត​របស់​ខ្ញុំ​នៅ​លើគណនី​ TRUTH ហើយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បច្ចេកវិទ្យា​ធំ»។

លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដំណឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​បាន​និយាយ​ថា បណ្តាញ​សង្គម​នេះ​នឹង​បើក​ឲ្យ​ប្រើ​ប្រាស់សម្រាប់​អ្នក​ដែល​​ត្រូវ​បាន​អញ្ជើញ​​​នៅ​ខែ​ដើម​ខែ​​វិច្ឆិកាខាង​មុខ​នេះ​ ដោយ​មាន​ផែន​ការ​បង្កើត​ឲ្យ​កាន់​តែទូលំទូលាយ​ដល់​សាធារណជន​នៅ​ដើម​ឆ្នាំ​​២០២២។

បណ្តាញទំនាក់​ទំនង​​ Truth ​នឹង​ក្លាយ​ជាផលិត​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន Trump Media & Technology Group ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈការ​រួម​បញ្ចូល​ជា​មួយ​ក្រុម​ហ៊ុន Digital World Acquisition Corp។ គ្រុប​នេះ​បាន​និយាយ​ថា ខ្លួន​ស្វែង​​​រកដើម្បី​ក្លាយ​ជា​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ជា​សាធារណៈ។

កាល​ពី​ខែ​កក្កដា លោក ត្រាំ​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន Facebook, Twitter និង Google ដែល​បាន​ចោទ​ប្រកាន់លោកពីពិរុទ្ធភាព។ រហូត​ដល់​ពេល​នេះ ក្រុម​ហ៊ុន​ទាំង​នេះ​នៅ​តែ​រក្សាបំរាម និង​ផ្អាកការ​ប្រើ​ប្រាស់​របស់​អតីត​ប្រធានាធិបតី​រូប​នេះ​ដដែរ បើ​ទោះ​ជា Facebook មាន​គម្រោង​ពិនិត្យ​មើល​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឡើង​វិញ​ក្នុង​រយៈ​ពេល​២​ឆ្នាំ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម