Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរខ្មែរ ទៅ ថៃ មិនចាំបាច់ធ្វើចត្តាឡីស័កទេ បើបំពេញតាមលក្ខខណ្ឌទាំងនេះ

បានផុស

នៅ

អ្នកទេសចរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ មកពី៤៥ប្រទេសក្នុងនោះរួមមានទាំងកម្ពុជាផងដែរ អាចទៅលេងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាទៅ ប្រសិនបើពួកគេចូលមកប្រទេសនេះតាមយន្តហោះ និងធ្វើតេស្តអវិជ្ជមានកូវីដ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលា ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅលើទំព័រ Facebook របស់លោក។

លោក ប្រាយុទ្ធ និយាយថា “យើងត្រូវការចលនាលឿនជាងមុន ហើយធ្វើវាឥឡូវនេះ ព្រោះបើរង់ចាំអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ នោះយើងអាចយឺតពេល។ លើសពីនេះ ភ្ញៀវទេសចរអាចសម្រេចចិត្តធ្វើដំណើរទៅប្រទេសផ្សេងជំនួសវិញ”។

ដំបូងឡើយ ប្រទេសថៃមានគម្រោងអនុញ្ញាតឲ្យអ្នកដំណើរតាមយន្តហោះមកពីប្រទេស មានហានិភ័យទាបប្រហែល ១០ រួមទាំងសិង្ហបុរី ចិននិងសហរដ្ឋអាមេរិកផងដែរ ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប្រសិនបើពួកគេទទួលបានវ៉ាក់សាំងពេញលេញ ប្រឆាំងនឹងកូវីដ-១៩ ហើយត្រូវធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ មុននិងក្រោយការហោះហើររបស់ពួកគេ។

យោងតាមក្រសួងការបរទេសថៃ បានឲ្យដឹងថា សម្រាប់លក្ខខណ្ឌ អ្នកដំណើរត្រូវតែជាអ្នកស្នាក់នៅក្នុងប្រទេសនិងដែនដីដែលមានសិទ្ធិ យ៉ាងហោចណាស់២១ថ្ងៃជាប់ៗគ្នា ហើយនឹងត្រូវធ្វើតេស្តម៉ាស៊ីនធំ RT-PCR ក្នុងរយៈពេល ៧២ ម៉ោងនៃការធ្វើដំណើរទៅកាន់ប្រទេសថៃ។

នៅពេលទៅដល់ប្រទេសថៃ ពួកគេក៏ត្រូវធ្វើតេស្តម៉ាស៊ីន RT-PCR ផងដែរ ហើយរង់ចាំលទ្ធផលនៅសណ្ឋាគារដែលបានកក់ មួយយប់ឬរហូតដល់ពួកគេទទួលបានលទ្ធផលតេស្តអវិជ្ជមាន។ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត មានទំហំអប្បបរមា ៥០,០០០ ដុល្លារអាមេរិកក៏ជាកាតព្វកិច្ចផងដែរ។

គួរបញ្ជាក់ថា ប្រទេសទាំង៤៥ ដែលថៃអនុញ្ញាតមានដូចជា កម្ពុជា អូស្ត្រាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតង់ ព្រុយណេ ប៊ុលហ្គារី កាណាដា ឈីលី ចិន ស៊ីប សាធារណរដ្ឋ​ឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ឡាតវី លីទុយអានី ម៉ាឡេស៊ី ម៉ាល់តា ហូឡង់ នូវែលសេឡង់ ន័រវែស ​ប៉ូឡូញ ព័រទុយហ្គាល់ កាតា អារ៉ាប៊ីសាអ៊ូឌីត សិង្ហបុរី ស្លូវេនី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ចំណែកដែនដីមួយទៀតដែលត្រូវរាប់បញ្ចូលបន្ថែមលើប្រទេសទាំង៤៥នេះ គឺ ហុងកុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លក្ខខណ្ឌ ៧ ចំណុច ចូលដល់ ថៃ មិនបាច់ធ្វើចត្តាឡីស័ក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម