ព័ត៌មានជាតិ
មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង
បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធឌីជីថលនាពេលថ្មីៗនេះ មគ្គុទេសក៍ទេសចរ និងភ្ញៀវទេសចរអន្ដរជាតិ បានបង្ហាញពីក្ដីរីករាយ ដោយពួកគេបានលើកឡើងដូចគ្នា ថា ការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថលនេះ ធ្វើឲ្យមានភាពងាយស្រួល និងចំណេញពេលវេលា។

លោក ជ្រុន គឹមសេង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍កម្ពុជា បានសម្ដែងការគាំទ្រយ៉ាងខ្លាំង ចំពោះការអនុវត្ដលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឲ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេស ពួកគាត់អាចទិញសំបុត្រចូលទស្សនៅកន្លែងដែលគ្រិះស្ថានអង្គរបានដាក់គោលដៅ។ លោកបានបន្ដថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងមានការរីកចម្រើន ទាំងវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឲ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ។ លោកបន្ថែមថា ការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល របស់គ្រឹះស្ថានអង្គរ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការជំរុញទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិជាដើម។
ជាមួយគ្នានេះ ភ្ញៀវទេសចរអន្ដរជាតិដែលដឹកនាំភ្ញៀវមកពីប្រទេសអ៊ីស្ដ្រាអែល និងបណ្ដាប្រទេសផ្សេងទៀត ក៏បានលើកឡើងថា ពួកគាត់មានការសប្បាយចិត្ដ ខណៈដែលបានឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍផ្នែកវិស័យទេសចរណ៍នេះ ជាពិសេសការលក់សំបុត្រដោយប្រព័ន្ធឌីជីថល ។ ការលក់សំបុត្របែបនេះ ចំណេញពេលវេលាច្រើន និងមានភាពលឿនរហ័ស។ ពួកគាត់ក៏បានកោតសរសើរពីប្រាសាទអង្គរវត្ដ ដែលជាទីកន្លែងទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោកផងដែរ។

សូមជម្រាបថា ការលក់សំបុត្រ មានបួនប្រភេទ រួមមាន ទិញសំបុត្រនៅនៅតាមបញ្ជរគ្រឹះស្ថានអង្គរ ទិញសំបុត្រតាមអនឡាញ និងAPP របស់គ្រឹះស្ថានអង្គរ និងទិញតាមម៉ាស៊ីនស្វ័យប្រវត្ដ ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ស្ដីពីទិន្ន័យនៃការលក់សំបុត្រក្នុងខែមករាឆ្នាំ២០២៥នេះ បានបង្ហាញថា ភ្ញៀវទេសចរទិញបណ្ណតាមបញ្ជរលក់សំបុត្រមានចំនួនជាង១០ម៉ឺននាក់ ស្មើនឹងជាង៧៤ភាគរយ ភ្ញៀវទេសចរទិញសំបុត្រតាមម៉ាស៊ីនស្វ័យប្រវត្ដិជាង២ពាន់នាក់ ដែលស្មើជាង មួយភាគរយ ភ្ញៀវទេសចរទិញសំបុត្រតាមអនឡានមានជាង២ពាន់៦០០នាក់ ដែលស្មើជិត២០ភាគរយនិងទិញសំបុត្រតាម(ម៉ូបាលអប) មានជាង៨ពាន់នាក់ ដែលស្មើនឹងជាង៥ភាគរយ ខណៈដែលភ្ញៀវទេសចរទិញបណ្ណមិនប្រើរូបថតមានជាង៦ម៉ឺន៤ពាន់នាក់ និងមិនប្រើរូបថតមានជាង ២២០០០ នាក់ ៕
ដោយ៖ គឿនវេត


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


