ព័ត៌មានជាតិ
រយៈពេល២ថ្ងៃ ដើមខែមីនា រមណីយដ្ឋានទឹកជ្រោះប៊ូស្រាទទួលបានភ្ញៀវទេសចរ ១១៥៨នាក់
ខេត្តមណ្ឌលគិរី ពោរពេញដោយសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែបន្តទៅកម្សាន្តក្នុងខេត្តមួយនេះស្ទើមិនរលួស ជាពិសេសនៅថ្ងៃសៅរ៍ និងអាទិត្យ ទី១ និងទី២ ខែមីនា ឆ្នាំ២០២៥ តែម្តង នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មានទេសចរជាតិ និងអន្តរជាតិ ១១៥៨នាក់ ទៅលេងកម្សាន្ត។

ថ្ងៃទី១ និងទី២ ខែមីនា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃសៅរ៍ និងអាទិត្យ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តទូទាំងខេត្តមណ្ឌលគិរី ហើយភាគច្រើនភ្ញៀវទេសចរទាំងនោះ សម្រុកទៅកម្សាន្តនៅ រមណីយដ្ឋានទឹកជ្រោះប៊ូស្រាផងដែរ។ បើតាមតួរលេខពីក្រុមហ៊ុន រមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រាបានបង្ហាញថា រយៈពេល២ថ្ងៃនេះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួន ១១៥៨នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន១០៩៧នាក់ និងភ្ញៀវបរទេសចំនួន៦១នាក់។

ជាមួយគ្នានេះ លោក ស៊ាង សឿង ប្រធាបមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញ របាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ផងដែរដែថា ចាប់ពីថ្ងៃទី២៤ខែកុម្ភៈ ដល់ថ្ងៃ០២ ខែមីនា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋានផ្សេងៗទូទាំងខេត្តមណ្ឌលគិរី សរុបរួមចំនួន ១០.១៧៦នាក់។ ក្នុងនោះដែរមានភ្ញៀវទេសចរជាតិ ៩.៩៣១នាក់ នឹងមានភ្ញៀវទេសចរបរទេស ២៤៥នាក់ផងដែរ៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


