យូរបំផុត ៤ ឆ្នាំទៀត ឥណ្ឌា នឹងមានអាវុធល្បឿនលឿនជាងសំឡេង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យូរបំផុត ៤ ឆ្នាំទៀត ឥណ្ឌា នឹងមានអាវុធល្បឿនលឿនជាងសំឡេង

បានផុស

នៅ

របាយការណ៍របស់សភាអាមេរិកបានអះអាងថា ឥណ្ឌានឹងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលនឹងមានអាវុធល្បឿនលឿនជាងសំឡេងក្នុងពេលឆាប់ៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនក្នុងសប្តាហ៍នេះ សេវាកម្មស្រាវជ្រាវសភាឯករាជ្យ (CRS) បាននិយាយថា ក្រៅពីប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ឥណ្ឌា អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងជប៉ុនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាអាវុធលឿនជាងសំឡេងផងដែរ ។

CRS បាននិយាយថា “តាមសេចក្តីរាយការណ៍ ឥណ្ឌាកំពុងបង្កើតមីស៊ីលល្បឿនលឿនជាងសំឡេង ២ ប្រភេទ ដែលជាផ្នែកមួយនៃយាន HTDV ថ្មីរបស់ខ្លួន ហើយបានសាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿន Mach 6 ក្នុងខែមិថុនា ឆ្នាំ ២០១៩ និងខែកញ្ញា ឆ្នាំ ២០២០”។

របាយការណ៍ក៏បានអះអាងដែរថា មីស៊ីលល្បឿនលឿនជាងសំឡេងផ្សេងទៀតរបស់ឥណ្ឌា ក៏កំពុងដំណើរការដោយមានជំនួយពីរុស្ស៊ី ហើយមីស៊ីលនេះត្រូវបានគេគ្រោងនឹងសម្រេចបាននូវសមត្ថភាពប្រតិបត្តិការដំបូងនៅចន្លោះឆ្នាំ ២០២៥ និង ២០២៨ ។

ទន្ទឹមនោះ ប្រទេសឥណ្ឌាក៏មានរូងបាញ់មីស៊ីលក្រោមដីល្បឿនលឿងជាងសំឡេងចំនួន ១២ ដែលកំពុងត្រូវបានប្រើប្រាស់ដើម្បីសាកល្បងល្បឿនរហូតដល់ Mach 13 ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីឆ្នាំមុនថា រដ្ឋាភិបាលលោក Narendra Modi បានអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ដែលត្រូវបានគេស្គាល់ថាជា BA-05 បាញ់ចេញពីនាវាមុជទឹកនាពេលអនាគត ។

មីស៊ីលនេះអាច​ផ្ទុក​ក្បាល​គ្រាប់​បាន​ទម្ងន់​ដល់​ទៅ​មួយ​តោន ហើយវាអាច​វាយប្រហារនូវរយៈចម្ងាយ ​៧៥០ ​គីឡូម៉ែត្រ ។ វា​អាចហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ៦ ​ដង​ និង​ឡើង​ដល់​កម្ពស់ ៤០ គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ស្ងាត់មួយរយៈធំ ពេលនេះ ឥណ្ឌា ដាក់ពង្រាយអាវុធទំនើបៗនៅតំបន់ ជាប់ព្រំដែន ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services