ប្រេស៊ីល​បោះ​ឆ្នោត​ចោទ​ប្រកាន់​ម​នុស្ស​៧៨​នាក់​មាន​​ទាំងប្រធានា​ធិបតី​រឿង​កូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល​បោះ​ឆ្នោត​ចោទ​ប្រកាន់​ម​នុស្ស​៧៨​នាក់​មាន​​ទាំងប្រធានា​ធិបតី​រឿង​កូវីដ

បានផុស

នៅ

គណៈកម្មការ​ប្រេស៊ី​​បាន​បោះ​ឆ្នោត​គាំទ្រ​លើ​​របាយការណ៍​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​នប្រឆាំង​មនុស្ស​៧៨​នាក់​ក្នុង​នោះ​មានទាំង​លោក​ប្រធានាធិបតី Bolsonaro និង​ក្រុម​ហ៊ុន​​ពីរ​ជុំ​វិញ​ចំណាត់​ការ​មិន​ល្អ​​រលើ​កូវីដ-១៩​ដែល​បណ្តាល​ឲ្យ​មនុស្ស​​រាប់សែន​​នាក់​បាន​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​ព្រឹទ្ធសភា​៧​រូប​ក្នុង​ចំណោម​១១​រូប​របស់​គណៈកម្មការ​បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ល្ងាច​អង្គារ៍ម្សិល​មិញ​ដើម្បី​គាំទ្រ​ដល់​អនុសាសន៍​ដែល​មាន​នៅ​ក្នុង​របាយការណ៍​ចំនួន​១២៨៨​ទំព័រអំពី​បញ្ហា​​កូវីដ-១៩។ របាយការណ៍​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​ក្រុម​ហ៊ុន​ចំនួន​២ និង​មនុស្ស​៧៨​នាក់​ដោយ​មាន​ទាំង​លោក​ប្រធានាធិបតី​ប្រេស៊ីលជុំ​វិញ​វិធាន​ការ​ទប់​ស្កាត់​ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់​សែន​នាក់​បាន​ស្លាប់ និង​រាប់​លាន​នាក់​បាន​ឆ្លង​នៅ​​ក្នុង​ប្រទេស​មួយ​នេះ។

លោក​ប្រធានាធិបតី Bolsonaro

ប្រទេស​ប្រេស៊ីល​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ជាង​​៦០៥​០០០​នាក់​ដែល​បាន​ក្លាយ​ជា​ប្រទេស​លំដាប់​ទី​២​ក្នុង​ពិភព​លោក​​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បំផុត បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​លេខ​១។

របាយការណ៍​បាន​ចោទ​ប្រកាន់​ថា ​រដ្ឋាភិបាល​របស់លោក Bolsonaro បាន​បណ្តាល​ឲ្យ​វីរុស​កូរ៉ូណារីក​ដ៏​កាច​សាហាវ​រាល​ដាល​ទូទាំង​ប្រទេស​ដោយ​សារ​តែ​បរាជ័យទាំង​ការ​ទប់​ស្កាត់ និង​ចាក់​វ៉ាក់សាំង។ របាយការណ៍​បានចោទ​ប្រកាន់​លោក​ប្រធានាធិបតី​​ដោយ​បទ​ឧក្រិដ្ឋ​ផ្ទាល់​ខ្លួន​ចំនួន​៩​ករណី ក្នុង​នោះ​មាន​ការ​ញុះញង់​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម ភាព​ឆោតល្ងង និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្ស​ជាតិ។

លោក Bolsonaro បាន​ច្រាន​ចោល​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការ និងលើក​ឡើង​ថា របាយការណ៍​ទាំង​នោះ​ជា​ហេតុ​ផល​​នយោបាយ។

ឯកសារ​ចុង​ក្រោយ​​ដែល​ត្រូវ​បាន​​​ស៊ើប​អង្កេត​រយៈ​ពេល​៦​ខែ​ឥឡូវ​នេះ​នឹង​បញ្ជូន​ទៅ​​ការិយាល័យ​អគ្គមេធាវី​របស់​​​ប្រទេស​។ ទោះ​បី​ជា​យ៉ាង​ណា អគ្គមេធាវី​លោក Augusto Aras  ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​ជិត​ដិត​​ម្នាក់​របស់​លោក​ប្រធានាធិបតី ដូច្នេះ​ប្រហែល​ជា​​នឹង​មិន​បន្ត​ការ​ចោទ​ប្រកាន់​ទេ។

គណៈកម្មការ​ក៏​រំពឹង​បញ្ជូន​របាយការណ៍​​​ចម្លង​មួយ​ច្បាប់​ទៅ​​​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) នៅ​ទី​ក្រុង​ឡាអេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services