Connect with us

ព័ត៌មានអន្ដរជាតិ

ដើម្បីក្រពះ ឪពុក ដាច់ចិត្តលក់កូនស្រីអាយុ៩ឆ្នាំ ទៅឲ្យបុរសចំណាស់យកធ្វើប្រពន្ធ 

បានផុស

នៅ

វាគឺជារឿងដ៏គួរឲ្យខ្លោចចិត្តជាទីបំផុត ដែលឪពុកជនជាតិអាហ្វហ្គានីស្ថានម្នាក់ បង្ខំចិត្តលក់កូនស្រីអាយុ៩ឆ្នាំ ទៅឲ្យបុរសអាយុ៥៥ឆ្នាំធ្វើជាកូនក្រមុំក្នុងតម្លៃ ២,១៨០ ដុល្លារអាមេរិក ដើម្បីយកលុយទិញបាយនិងម្ហូបអាហារ។ គាត់ក៏បានអង្វរប្តី របស់កូនគាត់កុំឲ្យវាយធ្វើបាបនាងផងដែរ។

កុមារី Parwana Malik អាយុ៩ឆ្នាំ ត្រូវបានឪពុកម្តាយ លក់ទៅឲ្យជនចម្លែកម្នាក់។ នៅ​ថ្ងៃ​ដែល Parwana ត្រូវ​បាន​អ្នក​ទិញឈ្មោះ Qorban យកទៅ ឪពុក​របស់​នាងឈ្មោះ Abdul Malik ​បាន​អង្វរ​សុំ​កុំ​ធ្វើ​បាប​កូន​របស់​ខ្លួនអី។

Parwana Malik, nine, (pictured) is being sold by her parents to a stranger who the youngster describes an 'old man' due to his white beard and eyebrows
កុមារី Parwana Malik អាយុ៩ឆ្នាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រួសាររបស់កុមារី Parwana និយាយថា ពួកគេគ្មានជម្រើសទេ ហើយស្ថិតក្នុងចំណោមគ្រួសារទុរគតជាច្រើន ដែលត្រូវបង្ខំចិត្តលក់កូនស្រីតូចរបស់ពួកគេ ឲ្យរៀបការដើម្បីរស់ ខណៈប្រទេសអាហ្វហ្គានីស្ថាន កាន់តែធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌បន្ថែមទៀត។

លោក Abdul ថា គាត់គ្មានជម្រើសក្រៅពីលក់ Parwana ដើម្បីជួយគ្រួសាររបស់គាត់ឲ្យរស់រានមានជីវិតទេ។ គាត់និយាយថា “យើងមានសមាជិកគ្រួសារប្រាំបីនាក់។ ខ្ញុំ​ត្រូវ​លក់​ដើម្បី​រក្សា​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ឲ្យ​នៅ​រស់”។

Parwana's buyer Qorban (right), who only has one name, arrived at the family's home with the payment last week to give her father Abdul (left) the payment
អ្នកទិញ (ស្តាំ) និងឪពុកក្មេងស្រី (ឆ្វេង)

Parwana និងគ្រួសាររបស់នាង បានរស់នៅក្នុងជំរំជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅខេត្ត Badghis ភាគពាយ័ព្យអស់រយៈពេល ៤ឆ្នាំមកហើយ។ ពួកគេរស់បានដោយសារតែជំនួយមនុស្សធម៌ និងការងារដែលរកប្រាក់បានប្រហែល ២.៧ ដុល្លារក្នុងមួយថ្ងៃ។

ប៉ុន្តែចាប់តាំងពីក្រុមតាលីបង់ ចូលកាន់កាប់អាហ្វហ្គានីស្ថានក្នុងខែសីហាមក សេដ្ឋកិច្ចរបស់ប្រទេសនេះ បានស្ថិតក្នុងដំណាក់កាលដួលរលំ ហើយជំនួយមនុស្សធម៌អន្តរជាតិត្រូវបានផ្អាក៕

Parwana, her small frame covered in a black head covering and a floral garland around her neck, hid her face from her family and new husband, who she fears will beat her and force her to work
អ្នកទិញនាំក្មេងស្រីទៅ

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម