ព័ត៌មានអន្ដរជាតិ
មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន
មេដឹកនាំតាលីបង់ បានជំរុញឲ្យមានសកម្មភាពនិងជំនួយពីសហគមន៍អន្តរជាតិ រួមទាំងទីភ្នាក់ងារម្ចាស់ជំនួយផងដែរ ដើម្បីជួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន មុនរដូវរងាចូលមកដល់។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមជំនួយបានព្រមានថា អាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ប្រសិនបើជំនួយនិងធនធានមិនត្រូវបានបញ្ជូនមកប្រទេសនេះទេនោះ។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ភាពក្រីក្រអាចកើនឡើងដល់៩៧ភាគរយ នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ ដោយសារគ្រោះទុរ្ភិក្សនិងគ្រោះរាំងស្ងួត បង្ខំឲ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទៅទីក្រុងនានា ដើម្បីស្វែងរកកន្លែងជ្រកកោន។
ក្នុងបទសម្ភាសន៍ជាមួយ Al Jazeera, រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនតាលីបង់ លោក Khalil-ur-Rahman Haqqani បាននិយាយថា ខណៈមនុស្សរាប់ពាន់នាក់បានផ្លាស់ប្តូរទីលំនៅ បច្ចុប្បន្នមានសន្តិភាពនៅអាហ្វហ្គានីស្ថាន ហើយមនុស្សគ្រប់គ្នាអាចត្រឡប់មកផ្ទះវិញបាន។
លោក Haqqani បានប្រាប់ Al Jazeera ថា “មនុស្សប្រមាណ២០,០០០នាក់ កំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល ក្រោយចាកចេញពីជ្រលងភ្នំ Panjshir។ អាទិភាពគឺទីក្រុងកាប៊ុល ព្រោះវាជាទីក្រុងដែលមានប្រជាជនច្រើនជាងគេនិងមានចំនួនជនភៀសខ្លួនច្រើនបំផុត”។
លោក Haqqani បានបន្ថែមថា ប្រជាជននឹងត្រូវបានផ្តល់ជំនួយ ដើម្បីត្រឡប់មកវិញ ហើយជួយសាងសង់ផ្ទះរបស់ពួកគេឡើងវិញ ប្រសិនបើមានការខូចខាត។
កាលពីថ្ងៃសុក្រ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានអំពាវនាវឲ្យប្រទេសនានា ចូលរួមជាមួយក្រុមតាលីបង់ បើមិនដូច្នោះទេនឹងជួបប្រទះវិបត្តិមនុស្សធម៌។
ថ្លែងនៅក្នុងរដ្ឋធានី ឥស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន លោក Grandi បាននិយាយថា សហគមន៍អន្តរជាតិមិនត្រឹមតែផ្តល់ជំនួយដល់ប្រទេសក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រដ្ឋាភិបាល ក្រុង កាប៊ុល អនុញ្ញាត ឲ្យ ស្ត្រី ធ្វើ ការ បាន គឺ លាង សម្អាតបន្ទប់ទឹក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


