Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ

បានផុស

នៅ

លោកវិជ្ជបណ្ឌិត Chawetsan Namwat ប្រធានផ្នែកគ្រោះថ្នាក់សុខភាពបន្ទាន់ និងការគ្រប់គ្រងជំងឺនៅនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ក្រសួងសុខាភិបាលថៃ បាននិយាយថា គិតត្រឹមថ្ងៃទី២៤ខែតុលា មានរបាយការណ៍នៃការស្លាប់មនុស្សចំនួន ១,២៩៦ នាក់បន្ទាប់ពី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយអ្នកជំនាញដែលមានភារកិច្ចស៊ើបអង្កេតការស្លាប់ បានពិនិត្យមើលករណីចំនួន ៨៤២ករណី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា។

Tourism first: Thailand's Phuket in mass COVID-19 vaccination drive | Daily  Sabah
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា ការស្លាប់ចំនួន ៥៤១នាក់ ត្រូវបានរកឃើញថាជាព្រឹត្តិការណ៍កើតឡើងព្រមគ្នា ដែលនេះមានន័យថា ការស្លាប់ព្រមគ្នានេះគឺបណ្តាលមកពីជំងឺផ្សេងទៀត ហើយមិនមានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនោះទេ។

ព្រឹត្តិការណ៍កើតឡើងព្រមគ្នារួមមានមនុស្សចំនួន ២៥៧នាក់ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ, ១០៩នាក់មានជំងឺសរសៃឈាមបេះដូង, ៣៧នាក់មានជំងឺដាច់សរសៃឈាមខួរក្បាលនិង២៩នាក់ មានការឆ្លងមេរោគឈាម។

លើសពីនេះ មនុស្ស៨នាក់មានការហូរឈាមក្នុងពោះ, ៦នាក់មានជំងឺមហារីកសួត, ៤នាក់ស្ទះសរសៃឈាមសួតឬកំណកឈាមក្នុងសួត, ២នាក់មានជំងឺមហារីកសុដន់ និង២នាក់មានជំងឺថ្លើមបន្ទាប់ពីទទួលទានផ្សិតពុល។

Thai Epidemiologist Warns Delta Variant Could Push COVID Deaths Up By  Hundreds in July

អ្នកជំនាញក៏បានរកឃើញផងដែរថា ពួកគេមិនអាចកំណត់ថាតើការស្លាប់មនុស្សចំនួន៦៦នាក់ បណ្តាលមកពីការចាក់វ៉ាក់សាំងឬក៏អត់នោះទេ។ ព្រឹត្តិការណ៍ដែលមិនអាចកំណត់បាន រួមមានអ្នកស្លាប់ចំនួន៤៧នាក់ ដែលមានជំងឺសរសៃឈាមបេះដូង។

ហើយក៏មិនមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកជំនាញដើម្បីកំណត់ថាតើ ការស្លាប់ចំនួន៤១នាក់ មានជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដដែរឬក៏អត់នោះដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បញ្ជាក់ អ្នកទោសនៅ ឈៀងម៉ៃ ឆ្លងវីរុសកូវីដក្លាយពូជ មិនខ្លាចវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម