Connect with us

ព័ត៌មានអន្ដរជាតិ

ចៅហ្វាយក្រុង LA តេស្តវិជ្ជមានកូវីដ​ ជាប់ពាក់ព័ន្ធច្រើននាក់ រួមទាំងនាយករដ្ឋមន្ត្រី វៀតណាម

បានផុស

នៅ

លោក Eric Garcetti អភិបាលក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26។

អភិបាលក្រុង Los Angeles លោក Eric Garcetti

បច្ចុប្បន្ន លោកកំពុងនៅដាច់ដោយឡែកពីគេ ក្នុងសណ្ឋាគារ។

កាលពីដើមសប្តាហ៍នេះ លោកបានចូលរួមទទួលទានអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson, រដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡេនលោកស្រី Nicola Sturgeon, រដ្ឋមន្ត្រីទីមួយប្រទេសវែលស៍លោក Mark Drakeford, រដ្ឋមន្ត្រីទីមួយប្រទេសអៀរឡង់ខាងជើងលោក Paul Givan និងអនុរដ្ឋមន្ត្រីទីមួយលោកស្រី Michelle O’Neill។

នាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính

ក្នុងពេលទទួលទានអាហារពេលព្រឹកនោះ អ្នកជាប់ពាក់ព័ន្ធក៏មានរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss, អភិបាលក្រុងឡុងដ៍លោក Sadiq Khan និងប្រធានក្រុមប្រឹក្សាក្រុង Glasgow លោកស្រី Susan Aitken ផងដែរ។

នាយករដ្ឋមន្ត្រីប្រទេសន័រវេស ស៊ុយអែត បាបាដូស និងវៀតណាម ព្រមទាំងប្រធានាធិបតីអាមេនី កូស្តារីកា និងសំប៊ី ក៏មានវត្តមាននៅទីនោះដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ទម្លាយទំហំទឹកប្រាក់ ដែល វៀតណាម ចំណាយដើម្បីប្រយុទ្ធប្រឆាំង កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម