Connect with us

ព័ត៌មានអន្ដរជាតិ

ទម្លាយទំហំទឹកប្រាក់ ដែល វៀតណាម ចំណាយដើម្បីប្រយុទ្ធប្រឆាំង កូវីដ

បានផុស

នៅ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាម បានរាយការណ៍ថា ប្រទេសនេះ បានចំណាយថវិកាជាង ៣០ ទ្រីលានដុង (១.៣២ ពាន់លានដុល្លារអាមេរិក) ពីកញ្ចប់ថវិការដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

Vietnam gov't spends nearly US$770 million to support efforts against Covid- 19
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ក្រសួងសុខាភិបាលទទួលបានប្រហែល ២១.២ ទ្រីលានដុង ដែលខ្លួនយកទៅប្រើដើម្បីទិញវ៉ាក់សាំង សាងសង់បន្ទប់ ICU និងព្យាបាលអ្នកជំងឺ។ ចំណែក ក្រសួងសន្តិសុខសាធារណៈទទួលបាន ១.៤ ទ្រីលានដុង ហើយក្រសួងការពារជាតិទទួលបាន ២.៧ ទ្រីលានដុង។

រីឯថវិកាចំនួន ៥.២ ទ្រីលានដុង ត្រូវបានចែកចាយទៅកាន់តំបន់ដែលស្ថានភាពរាតត្បាតមានភាពធ្ងន់ធ្ងររួមទាំងទីក្រុងហូជីមិញ ដុងណៃ ប៊ិញឌួងនិងហៃឌួង ផងដែរ ដែលទាំងនេះសុទ្ធតែជាមជ្ឈមណ្ឌលឧស្សាហកម្មធំៗរបស់ប្រទេស។

អង្ករចំនួន ១៣៧,០០០ តោនពីទុនបម្រុងជាតិ ត្រូវបានចែកចាយដល់តំបន់ចំនួន ៣១ ដើម្បីធានាសន្តិសុខស្បៀង ក្នុងអំឡុងពេលមានជំងឺរាតត្បាត។ អាជីវកម្មនិងអង្គការមួយចំនួន ទាំងក្នុងនិងក្រៅប្រទេសវៀតណាម និងរដ្ឋាភិបាលបរទេស ក៏បានផ្តល់នូវម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែនរាប់ពាន់គ្រឿង ម៉ាស ឧបករណ៍ធ្វើតេស្ត ព្រមទាំងឧបករណ៍និងគ្រឿងបរិក្ខារផ្សេងទៀតជាច្រើនផងដែរ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ។

បុគ្គលិកប្រហែល ៣០០,០០០ នាក់មកពីមន្ទីរពេទ្យ យោធានិងប៉ូលិស ត្រូវបានដាក់ពង្រាយទូទាំងប្រទេស។ ក្នុងចំណោមនោះ មានបុគ្គលិកសុខាភិបាលចំនួន២០,០០០នាក់ យោធា១៣៣,០០០នាក់និងកងកម្លាំងប៉ូលិស១២៦,០០០នាក់។

គណៈកម្មាធិការដឹកនាំ បាននិយាយថា ប្រទេសវៀតណាមបានឆ្លងកាត់រលកឆ្លងវីរុសកូវីដ-១៩ចំនួន ៤ ចាប់តាំងពីឆ្នាំមុនមក។

គិតត្រឹមពេលនេះ វៀតណាមមានអ្នកឆ្លងជាង ៨៦៧,០០០ នាក់និងស្លាប់ចំនួន ២១,២៦៩ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ មកស្គាល់ច្បាស់ អំពីវ៉ាក់សាំងកូវីដ Hayat-Vax ដែល វៀតណាម ទើបទទួលបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម