ព័ត៌មានអន្ដរជាតិ
ប្រទេសស៊ុយអែតជិតទទួលបាននាយករដ្ឋមន្ត្រីជាស្ត្រីលើកដំបូង
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Magdalena Andersson ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីស្ត្រីជាលើកដំបូងរបស់ប្រទេសស៊ុយអែត បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គណបក្សសង្គមប្រជាធិបតេយ្យកំពុងកាន់កំណាចបានបោះឆ្នោតជ្រើសរើសលោកស្រីជាមេដឹកនាំបក្សដើម្បីជំនួសលោក Stefan Lofven។

លោក Lofven ដែលជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីបច្ចុច្បន្នចង់ចុះចេញពីតំណែងមុនពេលការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២២។ សម្ព័ន្ធមិត្តភាគតិចរបស់លោកជាមួយគណបក្សបៃតង (Green Party) បានតស៊ូជាមួយគ្នាតាំងពីកាន់អំណាចឆ្នាំ២០១៤ ហើយលោកស្រី Andersson នឹងត្រូវការគាំទ្រពីបក្សគណបក្សបៃតង ព្រមទាំងគណបក្សឆ្វេង និងកណ្តាលនិយមដើម្បីបន្តតំណែងពីលោក Lofven ក្នុងនាមជាមេដឹកនាំប្រទេស។
ប្រសិនបើកាន់តំណែងនាយករដ្ឋមន្ត្រី លោកស្រី Andersson នឹងប្រឈមការចរចាថវិកាដ៏លំបាកក្នុងឆ្នាំនេះ និងចាំបាច់ត្រូវផ្លាស់ប្តូរឱនភាពនៅក្នុងការស្ទង់មតិ ប្រសិនបើលោកស្រីត្រូវបន្តតំណែងជានាយករដ្ឋមន្ត្រីចាប់ពីខែកញ្ញាឆ្នាំក្រោយ។
លោកស្រីបាននិយាយថា អាទិភាពរបស់លោកស្រីគឺកាត់បន្ថយតួនាទីរបស់ឯកជនក្នុងវិស័យអប់រំ សុខាភិបាល និងសេវាថែទាំមនុស្សចាស់ ការដោះស្រាយបញ្ហាអាកាសធាតុប្រែប្រួល និងរលកនៃឧក្រិដ្ឋកម្មរបស់ស៊ុយអែត។

លោកស្រីមានប្រសាសន៍ថា ៖«ចំពោះបញ្ហាទាំងអស់ដែលយើងមាន វាច្បាស់ណាស់សម្រាប់មនុស្សដែលយើងត្រូវធ្វើការជាមួយគ្នាបន្ថែមទៀត»។
ស្ត្រីវ័យ៥៤ឆ្នាំនឹងក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើសំឡេងភាគច្រើននៅសភាបោះឆ្នោតគាំទ្រលោកស្រីដែលប្រហែលជាអាចនឹងធ្វើក្នុងខែនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


