ព័ត៌មានអន្ដរជាតិ
ជំងឺ Mpox Clad 1 ដ៏គ្រោះថ្នាក់ ចាប់ផ្តើមរាលដាលចេញពីអាហ្វ្រិក
ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជាសកលថា Mpox គឺជាជំងឺរាតត្បាតគួរឲ្យព្រួយបារម្ភ ស្រាប់តែប្រទេសស៊ុយអែត បានរកឃើញករណីទី១របស់ខ្លួន ហើយនេះគឺជាករណីឆ្លងលើកដំបូងនៃវីរុសជំនាន់ថ្មីដ៏គ្រោះថ្នាក់ (Clad 1) នៅខាងក្រៅទ្វីបអាហ្វ្រិក។

Mpox គឺជាមេរោគដែលមានឈ្មោះដើម Monkeypox ហើយវាត្រូវចែកចេញជា២ថ្នាក់ មួយគេហៅថា Clad 1 និងមួយទៀតគឺ Clade 2។ វីរុសថ្នាក់ Clade 2 គឺជាជំនាន់ចាស់ដែលរីករាលដាលតាំងតែពីឆ្នាំ២០២២មក ហើយមិនសូវធ្ងន់ធ្ងរទេ ប៉ុន្តែវីរុស Clad 1 នាពេលនេះ គឺជាមេរោគជំនាន់ថ្មីដែលធ្ងន់ធ្ងរ និងកាចសាហាវជាងមុន។
តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤, ក្រសួងសុខាភិបាលស៊ុយអែត បានរកឃើញករណីលើកដំបូងនៃ Mpox Clad1 លើបុគ្គលដែលទើបវិលត្រឡប់មកពីទ្វីបអាហ្វ្រិក ហើយបច្ចុប្បន្ន កំពុងទទួលការព្យាបាលនៅទីក្រុង ស្តុកខុល។

ត្បិតតែមានក្តីបារម្ភថា អាចមានមនុស្សផ្សេងទៀតនៅស៊ុយអែត ឆ្លងជំងឺនេះរួចហើយក៏ដោយ ប៉ុន្តែក្រសួងអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ព្រួយខ្លាំងពេកចំពោះរឿងនេះ។
វ៉ាក់សាំងក៏មានទុកចាក់ឲ្យអ្នកមានហានិភ័យខ្លាំងបំផុតឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងរោគដែរ ប៉ុន្តែក្រុមជំនាញបារម្ភថា បច្ចុប្បន្នវ៉ាក់សាំងមិនទាន់មានគ្រប់គ្រាន់សម្រាប់ចាក់លើមនុស្សគ្រប់គ្នានោះទេ។

ជំងឺនេះចេញរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ដំបៅស្បែក និងអាចស្លាប់បាន។ វាឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជារួមភេទ ប៉ះពាល់ស្បែកទល់ស្បែក និងការនិយាយឬដកដង្ហើមនៅជិតមនុស្សម្នាក់ទៀត។
មនុស្សយ៉ាងតិច៤៥០នាក់ បានស្លាប់ពេលជំងឺ Mpox ផ្ទុះឡើងដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់តំបន់អាហ្វ្រិកកណ្តាល និងខាងកើត៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


