ព័ត៌មានអន្ដរជាតិ
ស៊ុយអែត ប្រកាសផ្ដល់ជំនួយយោធាចំនួន ១.២៣ លានដុល្លារដល់ អ៊ុយក្រែន
រដ្ឋាភិបាលស៊ុយអែតនឹងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១៣ ពាន់លានក្រូន័រ ដែលស្មើរនឹង ១.២៣ ពាន់លានដុល្លារ ខណៈដែលទីក្រុងកៀវជួបបញ្ហារាំងស្ទះជំនួយផ្នែកយោធាពីសំណាក់លោកខាងលិចក្នុងឆ្នាំទី ៣ នៃសង្គ្រាមលុកលុយពេញទីរបស់រុស្ស៊ី ។ នេះបើយោងតាមកាចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ ខែឧសភានេះ ។

យោងតាមឧបនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ebba Busch បានឲ្យដឹងថា កញ្ចប់ជំនួយយោធាទាំងនោះរួមមានសុទ្ធតែឧបករណ៍ដែលចាំបាច់សម្រាប់អ៊ុយក្រែន ដូចជា ប្រព័ន្ធខែលការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងរថពាសដែកជាដើម ។
ទន្ទឹមនោះ ជំនួយនេះក៏រួមបញ្ចូលផងដែរនូវយន្តហោះ SAAB ASCC ផលិតដោយស៊ុយអែតចំនួន ២ គ្រឿង ខណៈដែលយន្តហោះនេះសុទ្ធសឹងតែមានឥទ្ធិពលដ៏អស្ចារ្យបំផុតលើការការពារដែនអាកាសដល់អ៊ុយក្រែន ព្រោះវានឹងជួយបំពេញបន្ថែមលើយន្តហោះ F-16 របស់អាមេរិក ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសអឺរ៉ុបដូចជា អេស្ប៉ាញ បែលហ្ស៊ិក និងព័រទុយហ្គាល់ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទទួលបានជំនួយជាច្រើន ក្នុងនោះបែលហ្ស៊ិក នឹងផ្ដល់យន្តហោះចម្បាំង F-16 ចំនួន ៣០ គ្រឿង ខណៈហូឡង់នឹងប្រគល់គ្រឿងបន្លាស់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដល់អ៊ុយក្រែន ។ ចំណែកប្រទេសឆែកនឹងផ្តល់គ្រាប់រំសេវទៅដល់អ៊ុយក្រែនក្នុងខែមិថុនាខាងមុខនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយយោធាចំនួន ៧ ពាន់លានដុល្លាររបស់សហភាពអឺរ៉ុបនៅតែជាប់គាំង បន្ទាប់ពីមានការមិនយល់ស្របពីសំណាក់រដ្ឋាភិបាលហុងគ្រីរបស់នាយករដ្ឋមន្ត្រី Viktor Orban ខណៈប្រទេសនេះជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់រុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


