Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព​ស៊ុយអែត គ្រោង​ទិញ​រថក្រោះ​ក្នុង​តម្លៃជិត ២​ពាន់​លាន​ដុល្លារ

បានផុស

នៅ

កងទ័ពស៊ុយអែត នឹងទិញរថក្រោះពីក្រុមហ៊ុនផលិតសម្ភារៈ​ការពារ​ជាតិ​អាល្លឺម៉ង់-បារាំង KNDS ក្នុងតម្លៃ ១,៩៧​​ពាន់លានដុល្លារ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​​លោក Pal Jonson រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ​មករា​ឆ្នាំ​២០២៥។

លោក Pal Jonson (រូបភាព៖ APA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jonson បាន​លើក​ឡើង​ថា៖ «នេះ​គឺ​ជា​ការ​វិនិយោគ​ដ៏​ចាំបាច់​មួយ» ដោយ​បន្ថែម​ថា រថក្រោះ​ទាំង​នោះ​នឹងជួយស៊ុយអែតឲ្យ​សម្រេចបាននូវគោលដៅ ក្នុងការបង្កើនទំហំកងទ័ពរបស់ខ្លួនទ្វេដង។

បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ស៊ុយអែត ការបញ្ជាទិញ​នេះ រួមមានរថក្រោះ Leopard 2 A8 ចំនួន ៤៤​គ្រឿង និង​​ការ​ធ្វើ​ទំនើបកម្ម​រថក្រោះ​ដែល​មាន​ស្រាប់​​ចំនួន ៦៦​គ្រឿង។

ចំណែក​ឯ​ការ​ដឹក​ជញ្ជូន​វិញ នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៨​ខាង​មុខ ហើយ​បន្ត​រហូត​ដល់​ឆ្នាំ​២០៣១៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម