ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ត្រូវគេប៉ងធ្វើឃាតម្តងទៀត
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី ដោយហេតុការណ៍លើកនេះ កើតឡើងនាវេលាម៉ោង ១:៣០នាទីរសៀល នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា កាលពីថ្ងៃអាទិត្យទី១៥ខែកញ្ញាឆ្នាំ២០២៤។

ទោះបីជាយ៉ាងណាក៏ដោយ បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សសាធារណរដ្ឋរូបនេះ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។
យោងតាមប្រភពព័ត៌មានមួយចំនួន, ខ្មាន់កាំភ្លើងរូបនេះ គឺជាកម្មករសំណង់ និងជាអ្នកចុះឈ្មោះបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សេវាសម្ងាត់បញ្ជាក់ថា ជនសង្ស័យមានប្រដាប់ដោយកាំភ្លើង AK-47 ហើយកំពុងពួនក្នុងព្រៃនៅខាងក្រៅរបងទីលានវាយកូនហ្គោល បម្រុងនឹងធ្វើសកម្មភាព ខណៈពេលលោក ត្រាំ កំពុងតែលេងកីឡានេះ ប៉ុន្តែត្រូវសេវាសម្ងាត់ប្រទះឃើញ រួចបាញ់៤គ្រាប់ស្កាត់មុន។

ភ្លាមៗនោះ ជនសង្ស័យក៏ព្យាយាមរត់គេចពីកន្លែងកើតហេតុ ចូលទៅក្នុងរថយន្ត Nissan ពណ៌ខ្មៅមួយគ្រឿង ប៉ុន្តែត្រូវកងកម្លាំងចាប់ខ្លួនបាន។
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលជនសង្ស័យប៉ងធ្វើឃាតលោក ត្រាំ នោះទេ ខណៈ FBI កំពុងបើកការស៊ើបអង្កេត។

សូមបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត អំឡុងពេលជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania។
ពេលនោះ លោកត្រាំ ត្រូវរបួសត្រចៀក ដោយគ្រាប់កាំភ្លើងរបស់ Thomas Matthew Crooks ប៉ុន្តែជនសង្ស័យត្រូវអ្នកបាញ់ស៊ីប បាញ់សម្លាប់នៅនឹងកន្លែង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ឈរនិយាយក្នុងកញ្ចក់ការពារគ្រាប់ ពេលជួបអ្នកគាំទ្រនៅខាងក្រៅលើកដំបូង តាំងពីត្រូវគេលបប្រហារ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


