សន្តិសុខសង្គម
បញ្ជូនបុរសម្នាក់ទៅសាលាដំបូង ពីបទយកកាំបិតចុងស្រួចប៉ងធ្វើឃាតស្ត្រីចំណាស់ សង្ស័យចេះអាបធ្មប់
មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្ត ជាប់ចោទពីបទប៉ុនប៉ងមនុស្សឃាត។

បុរសជាជនជាប់សង្ស័យ ចោទប្រកាន់ស្ត្រីចំណាស់ម្នាក់ថា ចេះអំពើអាបធ្មប់ ហើយបានប៉ងចាក់សម្លាប់ស្ត្រីរូបនោះ។

សមត្ថកិច្ចនគរបាលស្រុកកោះញែក ឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ពីបទយកកាំបិតចុងស្រួច ប៉ងចាក់សម្លាប់ស្ត្រីម្នាក់ដែលបុរសនោះសង្ស័យចេះអំពើអាបធ្មប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពខាងលើបន្តថា ជនសង្ស័យឈ្មោះ អ៊ូ សុខលាប អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំខាងលើ បានប្រើប្រាស់កូនកាំបិតចិតបន្លែ ហើយដើរឡើងទៅដល់លើផ្ទះរបស់ជនរងគ្រោះឈ្មោះ សឿ សាវេត ភេទស្រី អាយុ ៥៧ ឆ្នាំ មុខរបរកសិករ បម្រុងចាក់សម្លាប់ ដោយជនសង្ស័យ គិតថា ជនរងគ្រោះចេះអំពើអាបធ្មប់។ ជាមួយនោះ ត្រូវបានប្តីរបស់ជនរងគ្រោះទៅទាន់ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ ១ យប់។

បន្ថែមពីនោះ លុះព្រឹកឡើង ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចដែលប្រចាំការនៅមូលដ្ឋាននោះ ក៏បានទៅឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅឯស្នាក់ការប៉ុស្តិ៍នគរបាល រយ៉។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២៕
អត្ថបទ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


