Connect with us

ព័ត៌មានអន្ដរជាតិ

រំភើប! វ៉ាក់សាំងកូវីដទៅដល់ចក្រភពអង់គ្លេសហើយ

បានផុស

នៅ

វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer/BioNTech ដំបូងបានទៅដល់ចក្រភពអង់គ្លេសហើយ។

វ៉ាក់សាំងត្រូវបានគេយកទៅមជ្ឈមណ្ឌលកណ្តាលនៅទីតាំងមិនបញ្ចេញឈ្មោះមួយហើយឥឡូវនេះនឹងត្រូវចែកចាយដល់មជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅតាមមន្ទីរពេទ្យជុំវិញចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងចំនួន៤០លានដូសពោលគឺគ្រប់គ្រាន់ក្នុងការចាក់ដល់មនស្ស២០លាននាក់។

នាយរងផ្នែកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេសបាននិយាយថា វ៉ាក់សាំងដំបូងនេះអាចការពារការចូលព្យាបាលនិងការស្លាប់ក្នុងមន្ទីរពេទ្យកូវីដរហូតដល់ទៅ៩៩ភាគរយឯណោះ។

ថ្លែងទៅកាន់ BBC News លោកសាស្រ្តាចារ្យ Jonathan Van-Tam បាននិយាយថា រឿងនៃនឹងអាចធ្វើទៅបានប្រសិនបើមនុស្សគ្រប់គ្នាដែលមាននៅក្នុងបញ្ជីអាទិភាពដំបូង បានទទួលវ៉ាក់សាំងហើយវាមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer/BioNTech ត្រូវបានផលិតនៅក្នុងប្រទេសប៊ែលហ្សិកហើយបានដឹកទៅកាន់ចក្រភពអង់គ្លេសតាមរយៈផ្លូវក្រោមដី Eurotunnel៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឃើញហើយរំភើបណាស់! វ៉ាក់សាំងទាំងឡានៗត្រូវបានដឹកចេញពីរោងចក្រយកទៅកម្ចាត់ជំងឺកូវីដ១៩

ចុចអាន៖ ទើបតែអនុម័តឲ្យប្រើប្រាស់មិនទាន់បានប៉ុន្មានផង EU និងអង់គ្លេសឈ្លោះគ្នារឿងវ៉ាក់សាំងនេះបាត់ទៅហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម