កីឡា
កីឡាករ Sterling បោះចោល World Cup ហោះទៅអង់គ្លេសវិញយ៉ាងប្រញាប់ ព្រោះចោរចូលផ្ទះ
សារព័ត៌មាន Sky News បានចុះផ្សាយថា កីឡាករ Raheem Sterling បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីក្រុមចោរប្រដាប់ប្រដាប់អាវុធ ចូលផ្ទះរបស់គាត់។

គ្រួសាររបស់ Sterling ស្ថិតនៅក្នុងអចលនទ្រព្យនោះ ហើយគាត់បានជិះយន្តហោះចេញពីប្រទេសកាតាភ្លាមៗ នៅពេលទទួលដំណឹងអំពីឧបទ្ទវហេតុនេះ។
ប្រភពជិតស្និទ្ធនឹងខ្សែប្រយុទ្ធក្លិបតោខៀវ Chelsea រូបនេះ បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកីឡារបស់ Sky News លោក Rob Harris ថា Sterling រន្ធត់ចិត្តនិងព្រួយបារម្ភចំពោះសុវត្ថិភាពកូនៗរបស់គាត់។
បន្ទាប់ពីការប្រកួតដែលអង់គ្លេសយកឈ្នះសេណេហ្គាល់ ៣-០កាលពីយប់មិញនេះ អ្នកចាត់ការ Gareth Southgate បានបញ្ជាក់ថា Sterling បានធ្វើដំណើរត្រលប់ទៅចក្រភពអង់គ្លេសវិញហើយ។

នៅពេលសួរថាតើគាត់អាចវិលត្រលប់មកចូលរួមការប្រកួត World Cup វិញបានទេ លោក Southgate និយាយថា “ខ្ញុំពិតជាមិនដឹងទេ វាជាស្ថានភាពដែលគាត់ត្រូវការពេលវេលាដើម្បីដោះស្រាយ ខ្ញុំមិនចង់ដាក់សម្ពាធលើគាត់ឡើយ។ ពេលខ្លះបាល់ទាត់មិនមែនជារឿងសំខាន់បំផុតទេ គ្រួសារគួរតែជារឿងចម្បង”។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងត្រូវប្រកួតជាមួយ មាន់គកបារាំង នៅវគ្គ៨ក្រុមចុងក្រោយ World Cup នៅថ្ងៃសៅរ៍ទី១០ខែធ្នូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អង់គ្លេស មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន នៅជាមួយភរិយា និងមិត្តស្រី អំឡុងពេលប្រកួត World Cup
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


