Connect with us

ព័ត៌មានអន្ដរជាតិ

បុរសអង់គ្លេសវ័យ៥០ឆ្នាំ​ តេហៅប៉ូលិសមកចាប់ខ្លួនឯង ពីបទបើកបរក្នុងស្ថានភាពស្រវឹង

បានផុស

នៅ

ប៉ូលិស​អង់គ្លេស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ក្នុង​វ័យ​៥០​ឆ្នាំ​ ពីបទ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រាជោគជាំ​ បន្ទាប់ពីរូបគាត់បាន​ទូរស័ព្ធហៅ​ប៉ូលិស​មកវាស់កម្រិត​ជាតិ​អាល់កុលក្នុងខ្លួន រហូតដល់​កម្រិត​ខ្ពស់​ជាង​ការ​កំណត់​ផ្លូវ​ច្បាប់ ៣ដង។

រឿងរ៉ាវខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា ប៉ូលិសនៅ North Yorkshire ប្រទេសអង់គ្លេស បានទទួលទូរស័ព្ទពីពលរដ្ឋម្នាក់ ដែលត្អូញត្អែរពីករណីបើកបរក្នុងស្ថានភាពស្រវឹង។ អ្នក​ដែល​ទូរស័ព្ទ​ទៅ​រាយការណ៍​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​បើក​បរ​ស្រវឹង​នោះ​ឯង​ទេ។

មន្ត្រី​បាន​និយាយ​ថា បុរស​នោះ​បាន​ទូរស័ព្ទ​មក​និយាយ “ខ្ញុំ​បើក​បរ​ទាំង​ស្រវឹង ហើយ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ទេ”! ក្រោយ ១៥ នាទី​ មុន​ពេលប៉ូលិស​រក​ឃើញ​រថយន្ត​ហៅ​ឲ្យ​ឈប់ដើម្បីផ្លុំគ្រឿងស្រវឹង និងវាស់កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម។ បន្ទាប់មកទើបគេរកឃើញថា គាត់មានកម្រិតជាតិអាកុលដល់ទៅ១១៨ ដែល​ច្រើន​ជាង​ការ​កំណត់​ផ្លូវ​ច្បាប់​ក្នុង​ប្រទេស​អង់គ្លេស ៣ ដង។

ទោះយ៉ាងណាក៏ដោយ ផ្អែកតាមការស៊ើបអង្កេត​​បង្ហាញថា បុរស​នោះ​មាន​អាយុ​ខ្ទង់ ៥០ ឆ្នាំ ហើយ​បាន​ផឹកស្រាច្រើនហួសកម្រិតកាលពី​ចុង​សប្តាហ៍​។ មុនពេលប៉ូលិសចាប់ខ្លួនបុរសនោះ ប៉ូលិស​បាន​រៀបរាប់​ពី​ហេតុការណ៍​នេះ​នៅលើ​បណ្តាញ​សង្គម​ថា រឿងបែបនេះមិនកើតឡើងរាល់ថ្ងៃទេ ជនសង្ស័យក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង ទូរស័ព្ទទៅប៉ូលិស ហើយប្រាប់ពួកគេថាគាត់ស្រវឹង ហើយឲ្យគេ​មកចាប់​គាត់យកទៅឃុំទុក។

យ៉ាងណាមិញ យោង​តាម​របាយការណ៍​ចុង​ក្រោយចេញផ្សាយដោយសារព័ត៌មានដដែលបានបញ្ចាក់ដែរថា ពេលនេះបុរសដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួនរូបនេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ និងរង់ចាំឲ្យគាត់ស្វាងស្រវឹងសិនទើបប៉ូលិសធ្វើការសួរនាំហើយពិន័យប្រាក់ទៅតាមទំហំនៃការប្រព្រឹត្តរបស់គាត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Influencer ចិនម្នាក់ ធ្វើឲ្យហ្វេនខកចិត្តខ្លាំង ក្រោយបង្ហាញមុខមាត់ពិតពេលដោះម៉ាស់ចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម