វ៉ាក់សាំង​ Moderna​ លក់​ឲ្យ​​អាហ្វ្រិក​១​ដូស​តម្លៃ​៧ដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង​ Moderna​ លក់​ឲ្យ​​អាហ្វ្រិក​១​ដូស​តម្លៃ​៧ដុល្លារ

បានផុស

នៅ

ក្រុម​ហ៊ុន​វ៉ាក់សាំង​ Moderna Inc បាន​សម្រេ​ច​លក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ខ្លួន​​ទៅ​ឲ្យ​សហភាព​អាហ្វ្រិក​ក្នុង​១​ដូស​តម្លៃ​៧​ដុល្លារ​ដែល​តម្លៃ​នេះ​ស្មើ​នឹង​ពាក់​កណ្តាលតម្លៃ​លក់​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ឆ្នាំ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ក៏​ជា​ការ​បញ្ចុះ​តម្លៃ​ច្រើន​ បើ​ប្រៀប​ធៀបនឹង​អ្នក​ទិញ​ផ្សេង​ទៀត​ដូច​ជា សហភាព​អឺរ៉ុប ហើយ​ក៏​ជា​ផ្នែក​មួយ​​ដែល​ក្រុម​​ហ៊ុន​លក់​តម្លៃ​ទាប​ទៅ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។

ប្រធាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​អាហ្វ្រិក​ លោក John Nkengasong បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖«ខ្ញុំ​រីក​រាយ​ដែល​និយាយ​ថា វ៉ាក់សាំង Moderna ១​ដូស​តម្លៃ​៧​ដុល្លារ។ នោះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​ផ្តល់​ឲ្យ​យើង​»។

កាល​ពី​ដើម​ឆ្នាំ​នេះ ក្រុម​ហ៊ុន​ Moderna បាន​និយាយ​ថា ការ​លក់​វ៉ាក់សាំង​របស់​ខ្លួន​ឲ្យ​ទៅ​ប្រទេស​ផ្សេង​​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​​ក្នុង​១​ដូស​តម្លៃ​ចន្លោះ​ពី​២២​ដុល្លារ និង​៣៧​ដុល្លារ។

លោក Nkengasong និយាយ​ថា គ្មាន​អ្វី​ចម្លែក​ទេ​ដែល​រលក​ទី​៤​នៃ​កូវីដ-១៩កំពុង​រាត​ត្បាត​នៅ​អាហ្វ្រិក ពី​ព្រោះ​ប្រជា​ជន​​ទើប​ចាក់​វ៉ាក់សាំង​បាន​ពេញ​ដូស​ត្រឹម​តែ​៦​%​ប៉ុណ្ណោះ។​

រហូត​ដល់​ពេល​នេះ នៅ​អាហ្វ្រិក​មាន​ករណី​ឆ្លង​កូវីដ​-១៩​សរុប​ចំនួន​៨.៥​លាន​នាក់ និង​ស្លាប់​២២​ម៉ឺន​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ ម៉ោង មុន

គ​.​ជ​.​ប តម្កល់​សេចក្ដីសម្រេច​របស់​សង្កា​ត់​ផ្សារ​ចាស់ ទុកជាបានការ​ពេញ​ទាំងមូល​

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​ ថាកូវីដ-១៩ ​ជាជំងឺផ្ដាសាយធម្មតា​​ តែយើងត្រូវតែប្រុងប្រយ័ត្ន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ សែន៖ កិច្ចការអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយ​ទេ​

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន ជំរុញបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ចេញពីក្រុងព្រះសីហនុ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រទះ​ឃើញ​ក្រពើ​ភ្នំ ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុងនោះ​មាន​កូន​ក្រពើ​ភ្នំ​ចំនួន ៩​ក្បាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services