Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​ ចាត់​ថ្នាក់ក្រុម​ឧទ្ទាមល្បីល្បាញមួយ​ជា​អង្គការ​ភេរវករ

បានផុស

នៅ

សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) បានរាយការណ៍ថា អូស្ត្រាលី​បាន​ចាត់ថ្នាក់​ក្រុម​ Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​មាន​មូលដ្ឋាន​នៅ​លីបង់​ជា​ “អង្គការ​ភេរវករ” ។ ការកំណត់នេះគ្របដណ្តប់លើក្រុមនេះទាំងមូល ខណៈ​យោធាឆ្វេងនិយម​របស់​ក្រុម​ Hezbollah មាន​ឈ្មោះ​ក្នុង​បញ្ជី​តាំង​ពី​ឆ្នាំ ២០០៣ មកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកស្រី Karen Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីចំណាត់ថ្នាក់ថ្មីនេះថា “រដ្ឋាភិបាលគ្មានការអត់ឱនចំពោះអំពើហិង្សាណាមួយនោះទេ ហើយគ្មានហេតុផលណាមួយក្នុងចំណោមសាសនា ឬមនោគមវិជ្ជា បង្ហាញពីភាពត្រឹមត្រូវនៃការសម្លាប់មនុស្សស្លូតត្រង់ឡើយ” ។

ABC បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធិជ្រុលនិយមស្តាំនិយម និងពួកកំពូលនិយមស្បែកស ហើយសមាជិកនៃក្រុម Hezbollah ឥឡូវនេះមានចំនួនប្រហែលមួយភាគបីនៃការស៊ើបអង្កេតរបស់ខ្លួន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះអូស្ត្រាលី​បាន​ចាត់ទុក​ក្រុម​ចំនួន ២៦ ជា​អង្គការ “ភេរវករ” រួម​មានក្រុម ISIS ក្រុម Boko Haram និងក្រុម Abu Sayyaf ជាដើម ។

ទន្ទឹមនោះកាល​ពី​ខែ​ឧសភា សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទូទាំង​ពិភពលោក​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ Hezbollah និងក្រុម Al-Qard Al-Hassan ដោយលើកឡើងពីទំនាក់ទំនងទៅនឹងសកម្មភាពគាំទ្រក្រុម Hezbollah ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ បណ្ដុំវីដេអូ មនុស្សរាប់ម៉ឺននាក់ដើរដង្ហែរតាមផ្លូវនៅទីក្រុង អូស្ត្រាលី ប្រឆាំងច្បាប់កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម