Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងអត់ វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលេខរៀងទីប៉ុន្មាន ក្នុងតួអក្សរក្រិក?

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា បានប្រកាសពីរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី B.1.1.529 នៅអាហ្វ្រិកខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បានដាក់ឈ្មោះវីរុសថ្មីនេះដោយអក្សរក្រិកថា Omicron ហើយមេរោគថ្មីនេះគឺអាចឆ្លងច្រើនជាងប្រភេទមុនៗ ជាពិសេសឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួន Delta ហើយមានការវិវត្តច្រើនមិនធម្មតា ។

ទន្ទឹមនោះកាលពីថ្ងៃសុក្រ WHO ក៏បានចាត់ទុកជាផ្លូវការនូវវីរុសបំប្លែងខ្លួន Omicron ថាជា “វីរុសគួរឲ្យព្រួយបារម្ភ” បន្ទាប់ពីត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសបុតស្វាណាកាលពីដើមខែនេះ ។

Omicron គឺជាវីរុសកូវីដបំប្លែងខ្លួនទី ៧ ហើយដែលពិភពលោកកំពុងភ័យខ្លាចរាលដាលខ្លាំង បន្ទាប់ពីវីរុសបំប្លែងខ្លួន Alpha, Belta, Delta, Gamma, Lambda និងវីរុស Lota ។ វាស្ថិតក្នុងតួអក្សរទី ១៥ ក្នុងចំណោមតួអក្សរចំនួន ២៤ របស់ប្រទេសក្រិក ។ វាតំណាងឲ្យអក្សរ “O” ហើយនៅក្នុងប្រព័ន្ធនៃលេខក្រិកវាមានតម្លៃ ៧០ ។

គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសកូវីដបំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៨ និងនៅអឺរ៉ុបដូចជា អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស បែលហ្ស៊ិក សាធារណរដ្ឋឆេក និងដាណឺម៉ាក ។ ចំណែកអាស៊ីមានហុងកុង និងអ៊ីស្រាអែល រួមជាមួយនឹងប្រទេសអូស្ត្រាលីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ ប្រទេស និង ដែនដីទាំង ១១ រកឃើញវីរុសបំប្លែងខ្លួនកាចសាហាវ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម