ព័ត៌មានអន្ដរជាតិ
ប្រទេសនិងដែនដីទាំង១១ រកឃើញវីរុសបំប្លែងខ្លួនកាចសាហាវ Omicron (មានវីដេអូ)
វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដ៏សាហាវ ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានលេចឡើងនៅក្នុងប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យរដ្ឋាភិបាលជុំវិញពិភពលោកកំពុងព្យាយាមបញ្ឈប់ការឆ្លង។

ក្រៅពីនេះ ប្រទេសមួយចំនួនក៏បានហាមប្រាមអ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងរបស់ខ្លួនផងដែរ ដោយសារតែការគំរាមកំហែងពីវីរុសបំប្លែងខ្លួន Omicron។
អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ Omicron ថាជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” ហើយនិយាយថា ខ្លួនអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីដឹងថា តើមានការផ្លាស់ប្តូរសំខាន់ៗក្នុងការចម្លង ភាពធ្ងន់ធ្ងរ ឬផលប៉ះពាល់សម្រាប់វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល កូវីដដែរឬទេ។

ខាងក្រោមនេះ គឺជាបញ្ជីប្រទេសដែលបានរាយការណ៍ករណីនៃវីរុសកូវីដបំប្លែងខ្លួន Omicron៖
១. អូស្ត្រាលី
នាយកដ្ឋានសុខាភិបាលអូស្ត្រាលីបានរកឃើញមេរោគបំប្លែងថ្មី Omicron លើអ្នកដំណើរពីរនាក់នៅទីក្រុងស៊ីដនី។ អ្នកដំណើរទាំងពីរ គឺមកពីអាហ្វ្រិកខាងត្បូង ហើយបានមកដល់អូស្ត្រាលីតាមជើងហោះហើរ Qatar Airways ឆ្លងកាត់ទីក្រុង ដូហា។
២. អ៊ីតាលី
ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី LaPresse ចុះផ្សាយថា ជនជាតិអ៊ីតាលីម្នាក់ដែលបានធ្វើដំណើរទៅប្រទេសម៉ូសំប៊ិក បានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួន Omicron។ សមាជិកគ្រួសារប្រាំនាក់ រួមទាំងកុមារពីរនាក់ក៏បានធ្វើតេស្តវិជ្ជមានផងដែរ។
៣. អាល្លឺម៉ង់
វីរុសបំប្លែងខ្លួន Omicron ត្រូវបានបញ្ជាក់នៅក្នុងខ្លួនអ្នកដំណើរពីរនាក់ ដែលបានមកដល់តាមជើងហោះហើរពីប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី២៤ខែវិច្ឆិកា។
៤. ហូឡង់
អាជ្ញាធរសុខាភិបាលរបស់ប្រទេសហូឡង់ និយាយថា ពួកគេបានរកឃើញករណីកូវីដចំនួន ៦១ករណីក្នុងចំណោមមនុស្ស ដែលបានហោះហើរពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសុក្រ ហើយជឿថាយ៉ាងហោចណាស់ ការឆ្លងមួយចំនួនគឺជាវីរុសបំប្លែងខ្លួន Omicron។
៥. ចក្រភពអង់គ្លេស
ចក្រភពអង់គ្លេស បានរកឃើញករណីវីរុសបំប្លែងខ្លួន Omicron ចំនួន២ករណី។ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid និយាយថា ករណីដែលរកឃើញក្នុងប្រទេសអង់គ្លេស គឺជាប់ទាក់ទងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង។
៦. អ៊ីស្រាអែល
ក្រសួងសុខាភិបាលនិយាយថា មេរោគថ្មីដែលត្រូវបានរកឃើញដំបូងដោយអាហ្វ្រិកខាងត្បូង ឬគេស្គាល់ថា B.1.1.529 ត្រូវបានរកឃើញនៅក្នុងមនុស្សម្នាក់ ដែលមកពីប្រទេស ម៉ាឡាវី។
៧. ហុងកុង
បន្ទាប់ពីអាហ្រ្វិកខាងត្បូង ហុកកុង បានក្លាយជាកន្លែងទី២ ដែលរាយការណ៍ករណី Omicron ចំនួន៣ករណី។
៨. បុតស្វាណា
រហូតមកដល់ពេលនេះ ប្រទេសនេះ បានរាយការណ៍ករណី Omicron ត្រឹមតែ១ករណីប៉ុណ្ណោះ។
៩.បែលហ្ស៊ិក
បែលហ្ស៊ិក ក៏បានរកឃើញវីរុសបំប្លែងខ្លួន Omicron ១ករណីផងដែរកាលពីម្សិលមិញ។
១០. ស្វីស
ករណីដែលទំនងបំផុតនៃវីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅប្រទេសស្វីស កាលពីថ្ងៃចន្ទ។
ករណីនេះទាក់ទងនឹងមនុស្សម្នាក់ដែលបានត្រឡប់មកប្រទេសស្វីសពីអាហ្វ្រិកខាងត្បូង ប្រហែលមួយសប្តាហ៍មុន។
១១. កាណាដា
ប្រទេសកាណាដា កាលពីថ្ងៃចន្ទបានបញ្ជាក់វីរុសបំប្លែងខ្លួន Omicron ចំនួនពីរករណីដំបូង ក្នុងចំណោមមនុស្សពីរនាក់ដែលបានទៅលេងប្រទេសនីហ្សេរីយ៉ា នាពេលថ្មីៗនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Livemint
ចុចអាន៖ តាមពិត WHO ធ្លាប់ព្រមាន អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែសាហាវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


