Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អួតថា វីរុស Omicron មានឱកាសតិចណាស់ចូលក្នុងប្រទេសខ្លួន ដោយសារវិធានការទាំងនេះ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃលោក Phiphat Ratchakitprakarn បាននិយាយនៅ ថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាលសាធារណៈកំពុងតាមដានភ្ញៀវទេសចរទាំងអស់ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phiphat បន្ថែមថា បច្ចុប្បន្ននេះ មិនមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Omicron នោះទេ ពីព្រោះរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់នៅ ក្នុងប្រទេសថៃបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះនោះទេ ។

ទន្ទឹមនោះ លោកក៏បានណែនាំប្រជាជនកុំឲ្យព្រួយបារម្ភអំពីអ្នកដំណើរមកពីប្រទេសអាហ្វ្រិកទាំង ៨ ដែលមានហានិភ័យខ្ពស់ ព្រោះវាស្ថិតនៅ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ការិយាល័យអន្តោប្រវេសន៍ ។

លោកបានបន្ថែមថា ភ្ញៀវទេសចរចំនួន ៣៣០ នាក់មកពីប្រទេសអាហ្វ្រិកចំនួន ៨ ដែលហានិភ័យខ្ពស់នៃការឆ្លងវីរុសបំប្លែងខ្លួន Omicron គឺស្ថិតនៅ ក្រោមការធ្វើចត្តាឡីស័ករហូតដល់ ២ សប្តាហ៍ ហើយនឹងឆ្លងកាត់ការធ្វើតេស្តម៉ាស៊ីន RT-PCR ចំនួន ៣ ដង ។

លោក​បាន​និយាយថា ក្នុងចំណោមអ្នកទេសចរ ៣៣០ នាក់ក្នុងនោះ ២៥២ នាក់បានមកដល់ក្រោមគម្រោងប្រអប់ខ្សាច់ Sandbox របស់ប្រទេសថៃ និង ៧៨ នាក់ក្រោមការធ្វើចត្តាឡីស័ករបស់គម្រោងក្នុងចន្លោះថ្ងៃទី ១៥ ដល់ ២៧ ខែវិច្ឆិកា ហើយរហូតមកដល់ពេលនេះ ក្រសួង​សុខាភិបាល​សាធារណៈ​នៅ​ តែ​អាច​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ បាន ។

គួររំឭកថា គិតត្រឹមថ្ងៃទី ១ ខែធ្នូ ប្រទេសថៃបានហាមឃាត់ការហោះហើរពីប្រទេសបុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូស៊ំបិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង និងស៊ីមបាវ៉េ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ ប្រកាសដាក់ខេត្ត Nakhon Si Thammarat ជាតំបន់គ្រោះមហន្តរាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម