វីដេអូស្ដែងៗ ប៉ូលិស អ៊ីស្រាអែល បាញ់ជនជាតិ ប៉ាឡេស្ទីន ក្រោយការវាយប្រហារចាក់សម្លាប់
Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្ដែងៗ ប៉ូលិស អ៊ីស្រាអែល បាញ់ជនជាតិ ប៉ាឡេស្ទីន ក្រោយការវាយប្រហារចាក់សម្លាប់

បានផុស

នៅ

បុរស​ប៉ាឡេស្ទីន​ម្នាក់​បាន​ចាក់​យុវជនជនជាតិ Ultra-Orthodox Jew ​ជា​ច្រើន​ដង​នៅ​ ក្រុង​ Jerusalem មុន​នឹង​ត្រូវ​ប៉ូលិស​ព្រំដែន​អ៊ីស្រាអែល​បាញ់​សម្លាប់ ប៉ុន្តែការសម្លាប់នេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយមន្ត្រីប៉ាឡេស្ទីន ខណៈដែលអាជ្ញាធរអ៊ីស្រាអែលបានសរសើរមន្ត្រីទាំងនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយ​ប្រហារ​ដោយ​ចាក់​សម្លាប់​បាន​កើត​ឡើង​នៅ​ ជិត​ច្រក​ទ្វារ​ Damascus ​Gate របស់ក្រុង​ Jerusalem កាល​ពី​ថ្ងៃ​សៅ រ៍ ។ ខ្សែវីដេអូពីកន្លែងកើតហេតុ ចេញផ្សាយដោយមន្ត្រីអនុវត្តច្បាប់របស់អ៊ីស្រាអែល បង្ហាញពីអ្នកវាយប្រហារដែលត្រូវបានគេស្គាល់ថាឈ្មោះ Mohammed Shawkat Salima អាយុ ២៥ ឆ្នាំកំពុងដើរឆ្លងផ្លូវជាមួយនឹងជនរងគ្រោះម្នាក់ដែលជាបុរសឈ្មោះ Haredi អាយុ ២០ ឆ្នាំ ។

បុរស​ប៉ាឡេស្ទីន​រូប​នោះ​បាន​ងាក​ក្រោយ​ភ្លាមៗ ដោយ​ចាក់​បុរស​ជនជាតិ​ជ្វីស្ហ​កាន់សាសនា​តឹងរ៉ឹង​គឺ​ពួក Ultra-Orthodox Jewish ជា​ច្រើន​ដង មុន​នឹង​រត់​ទៅ រក​មន្ត្រី​ប៉ូលិស​ព្រំដែន​ ២ ​នាក់​ដែល​ប្រញាប់ប្រញាល​ទៅ ធ្វើ​អន្តរាគមន៍ ។ ជន​ដៃដល់​ទំនង​ជា​ព្យាយាម​ចាក់​មន្ត្រី​ម្នាក់ មុន​នឹង​ត្រូវ​បាញ់​ជាច្រើន​គ្រាប់ ។

ទន្ទឹមនោះសកម្មភាពរបស់មន្ត្រីអ៊ីស្រាអែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយប្រជាជនប៉ាឡេស្ទីន ខណៈមន្ត្រីកំពូលៗបានចាត់ទុកការបាញ់ប្រហារនេះថាជាឃាតកម្មឈាមត្រជាក់ ។

ប៉ុន្តែសម្រាប់អ៊ីស្រាអែលវិញ ក្រុមមន្ត្រីបានសរសើរប៉ូលិសព្រំដែនចំពោះការអន្តរាគមន៍របស់ពួកគេក្នុងការចាក់សម្លាប់នេះ ដោយសរសើរការដោះស្រាយ និងការគិតរហ័សរបស់មន្រ្តីដែលពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ។

រហូតមកដល់ពេលនេះជនរងគ្រោះដែលមានឈ្មោះ Haredi បានរងរបួសមធ្យម និងមានសុខភាពជាធម្មតា ខណៈ​អាជ្ញាធរ​អ៊ីស្រាអែល​បាន​ចាត់​ទុក​ការ​ចាក់​នេះ​ថា​ជា “ការ​វាយ​ប្រហារ​ភេរវកម្ម” ហើយមូលហេតុ​ដែល​នៅ​ ពី​ក្រោយ​សកម្មភាព​របស់​អ្នក​វាយ​ប្រហារ​ប៉ាឡេស្ទីន​នៅ​ មិន​ទាន់​ដឹង​នៅ​ ឡើយ​ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី បញ្ជាយន្តហោះ អ៊ីស្រាអែល ប្ដូរផ្លូវហោះហើរចៀសវាងប៉ះជាមួយ យន្តហោះចារកម្ម អាមេរិក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៩ នាទី មុន

រឿងរ៉ាវនាយ ចយ និងភរិយា ​ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​នៅតែ​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត “​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​”

កីឡា២ ម៉ោង មុន

កីឡាករ កីឡាការិនី​ឆ្នើមៗ ដែល​ដណ្តើមបាន​ជ័យលាភី នឹង​ត្រូវបាន​សហព័ន្ធ​ជ្រើសរើស​ឲ្យ​ជាប់​ជា​ជម្រើសជាតិ​កីឡា​បាញ់កាំភ្លើង ឆ្នាំ​២០២២

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់អុកស៊ីហ្សែនរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ទំនិញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម