Connect with us

ព័ត៌មានអន្ដរជាតិ

Omicron កំពុងរាលដាលនៅ ឥណ្ឌា (មានវីដេអូ)

បានផុស

នៅ

ករណីនៃវីរុសបំប្លែងខ្លួន Omicron បានកើនដល់ ២១ ករណីហើយ នៅក្នុងប្រទេសឥណ្ឌាគិតត្រឹមចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋភាគខាងលិច Rajasthan បានរាយការណ៍ពីការឆ្លង Omicron ច្រើនជាងគេបំផុត ពោលគឺមានប្រាំបួនករណី បន្ទាប់មកគឺនៅរដ្ឋ Maharashtra ៨ករណី, រដ្ឋ Karnataka ២ករណី ចំណែករដ្ឋ Gujarat និងរដ្ឋធានី New Delhi មាន១ករណីដូចគ្នា។

រដ្ឋមន្ត្រីសុខាភិបាលបាននិយាយនៅលើ Twitter ថា “អ្នកក្រុង Delhi ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ពាក់ម៉ាស និងរក្សាគម្លាតសង្គម”។

មន្ត្រីដដែលបន្តថា អ្នកជំងឺ Omicron ដំបូងគេរបស់ទីក្រុងនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានរាយការណ៍ករណី Omicron ចំនួនពីរដំបូងរបស់ខ្លួន នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ មានមនុស្សម្នាក់ដែលគ្មានប្រវត្តិធ្វើដំណើរនាពេលថ្មីៗ។

ករណីផ្សេងទៀតភាគច្រើន កើតលើមនុស្សដែលទើបនឹងមកពីបរទេស ប៉ុន្តែគ្រូពេទ្យនិយាយថា មេរោគឆ្លងនេះ បានរីករាលដាលរួចទៅហើយនៅក្នុងសហគមន៍។

ប្រទេសឥណ្ឌា បានរាយការណ៍ថាមានអ្នកឆ្លងកូវីដថ្មីចំនួន ៨,៨៩៥ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ៣៤.៦៤លានករណី។ ស្របពេលជាមួយគ្នានោះ ការស្លាប់បានកើនឡើង២១១នាក់ទៀតដល់ ៤៧៣,៥៣៧នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Omicron ចូលដល់ឥណ្ឌា ធ្វើឲ្យពិភពលោកបារម្ភខ្លាំង ខ្លាចស្ថានភាពដូចលើកមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម