Connect with us

ព័ត៌មានអន្ដរជាតិ

ករណី Omicron ទី១នៅ អាហ្សង់ទីន តេស្ត៣ដងទើបរកឃើញ

បានផុស

នៅ

ប្រទេស អាហ្សង់ទីន បានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron លើមនុស្សម្នាក់ ដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមក្រសួងសុខាភិបាលអាហ្សង់ទីន។

អ្នកដំណើររូបនោះ មានអាយុ៣៨ឆ្នាំរស់នៅក្នុងខេត្ត San Luis ភាគខាងលិចប្រទេសអាហ្សង់ទីន ដែលបានមកដល់កាលពីថ្ងៃទី៣០ខែវិច្ឆិកា ក្រោយចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង តាមជើងហោះហើរឆ្លងកាត់សហរដ្ឋអាមេរិក។

ក្រសួងនិយាយថា អ្នកជំងឺរូបនេះបានចាក់វ៉ាក់សាំងពេញលេញ ហើយធ្វើតេស្ត PCR អវិជ្ជមានមុនពេលចេញដំណើរ និងការធ្វើតេស្តអង់ទីហ្សែនអវិជ្ជមានម្តងទៀតនៅពេលមកដល់ទីក្រុង Buenos Aires។ បុគ្គលម្នាក់នោះ បានធ្វើតេស្តម្តងទៀត បន្ទាប់ពីដឹងព័ត៌មានថា សហការីម្នាក់ដែលរួមការងារនៅអាហ្វ្រិកខាងត្បូង បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយគាត់ក៏វិជ្ជមានដែរ។

ក្រសួងបន្តថា “គោលបំណងនាពេលបច្ចុប្បន្ននេះ គឺត្រូវទប់ស្កាត់ និងកុំឲ្យមានការឆ្លងក្នុងសហគមន៍នៃ វីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភនេះ”។ ក្រសួងបន្ថែមថា ខ្លួននឹងបន្តបង្កើនការចាក់វ៉ាក់សាំង និងពង្រឹងវិធានការបង្ការផ្សេងទៀត។

គួរបញ្ជាក់ថា ក្រៅពីអាហ្សង់ទីន, ប្រេស៊ីល ម៉ិកស៊ិក និងឈីលី គឺជាប្រទេសអាមេរិកឡាទីន ដែលបានរកឃើញករណីវីរុសបំប្លែងខ្លួន Omicron៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជនជាតិ ថៃ ប៉ះផ្ទាល់ជាមួយបុរស អាមេរិក ឆ្លង Omicron ក៏តេស្តវិជ្ជមានដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម