Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ជីតា គីម ជុងអ៊ុន ទទួលមរណភាពហើយ ក្នុងវ័យ ១០១ ឆ្នាំ

បានផុស

នៅ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅ ថ្ងៃពុធនេះបានឲ្យដឹងថា លោក គីម យ៉ុងជូ ប្អូនប្រុសបង្កើតរបស់អតីតស្ថាបនិកកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង និងធ្លាប់ជាមន្ត្រីដ៏មានអំណាចនៃរបបនេះ បានទទួលមរណភាពហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានផ្ញើកម្រងផ្កាកាលពីថ្ងៃមុនផងដែរដើម្បីចូលរួមរំលែកទុក្ខចំពោះការស្លាប់ជីតារបស់លោក ។

ទន្ទឹមនោះ ការស្លាប់របស់លោក គីម យ៉ុងជូ ក្នុងវ័យ ១០១ ឆ្នាំបានកើតឡើង នៅ ពេលដែលមេដឹកនាំលោក គីម ជុងអ៊ុន ប្រារព្ធខួបលើកទី ១០ នៃការដណ្តើមអំណាចតាមតំណពូជក្នុងខែនេះ ។

គួរបញ្ជាក់ថា លោក គីម យ៉ុងជូ ជាប្អូនបង្កើតរបស់លោក គីម អ៊ីលស៊ុង ដែលជាឪពុករបស់លោក គីម ជុងអ៊ីល និងជាជីតារបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ លោក ត្រាំ បានឲ្យកាសែតចម្រៀងមួយបទត្រូវនឹងរឿងរបស់ គីម ជុងអ៊ុន មុនកិច្ចប្រជុំកាល ៦ ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម