ព័ត៌មានអន្ដរជាតិ
WHO ជឿជាក់ថា កូវីដនឹងអស់នៅឆ្នាំក្រោយ
លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា សហគមន៍ពិភពលោកមានមធ្យោបាយដើម្បីយកឈ្នះយ៉ាងពេញលេញនូវជំងឺរាតត្បាតកូវីដ ១៩ នៅ ឆ្នាំ ២០២២ ។

លោកស្រី Van Kerkhove បាននិយាយក្នុងអំឡុងពេលផ្សាយផ្ទាល់មួយថា “ឆ្នាំ ២០២២ គឺជាឆ្នាំដែលយើងអាចបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩” ។
លោកស្រីបញ្ជាក់ថា “ឥឡូវនេះយើងមានឧបករណ៍គ្រប់ដើម្បីកាត់បន្ថយការរីករាលដាល ការសម្រាកព្យាបាលនៅ មន្ទីរពេទ្យ និងការស្លាប់ពីកូវីដ” ។

គួរបញ្ជាក់ថា វាកើតឡើង ស្របពេលដែល WHO បានចាប់ផ្តើមយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីសម្រេចនូវការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជាសកលឲ្យបាន ៧០ ភាគរយនៃប្រជាជនក្នុងប្រទេសនីមួយៗនៅ ពាក់កណ្តាលឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO ព្រមានថា Omicron កំពុងរាលដាលលឿនជាងវីរុសបំប្លែងខ្លួនមុនៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


