Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Rai ចាប់ផ្តើមសម្លាប់មនុស្សនៅ ហ្វីលីពីន 

បានផុស

នៅ

ព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ហើយ នៅថ្ងៃសុក្រទី១៧ខែធ្នូនេះ។

មនុស្សជាង៣០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈព្យុះទីហ្វុង Rai វាយលុកតំបន់ភាគខាងត្បូង និងកណ្តាលប្រទេស ដោយបានផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់មួយចំនួន ហើយធ្វើឲ្យដំបូលអគារត្រូវប៉ើងខ្ទេច។

Rai គឺជាកំពូលព្យុះទីហ្វុង នៅពេលបោកបក់ចូលកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំមកជាមួយល្បឿនខ្យល់អតិបរមា ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមថ្ងៃសុក្រនេះ ល្បឿនខ្យល់បានថយចុះមកត្រឹម១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានអះអាងថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសដោយសារព្យុះនេះ ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមនៃកោះ Palawan។

ទីភ្នាក់ងារនេះនិយាយថា មនុស្សជាង៣០០,០០០នាក់បានស្វែងរកទីទួលសុវត្ថិភាព ខណៈព្យុះទីហ្វុង ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយបោកបក់ចូលប្រទេស។ មនុស្សប្រហែល ១៨,០០០ មិនទាន់បានវិលត្រឡប់ទៅផ្ទះវិញទេ។

អភិបាលក្រុង Surigao លោក Ernesto Matugas បានប្រាប់ ABS-CBN ថា ព្យុះ Rai បានវាយប្រហារទីក្រុងដែលមានមនុស្សប្រហែល១៧០,០០០នាក់ អស់រយៈពេលជាច្រើនម៉ោង ដោយបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយកំពង់ផែរាប់សិបត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈការិយាល័យអាកាសធាតុបានព្រមានថា រលកសមុទ្រកម្ពស់ច្រើនម៉ែត្រ អាចបណ្តាលឲ្យមានទឹកជំនន់គំរាមកំហែងដល់អាយុជីវិតនៅក្នុងតំបន់ឆ្នេរសមុទ្រទាប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះទីហ្វុងវាយប្រហារហ្វីលីពីន បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម