ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ៣៣នាក់ ដោយសារព្យុះទីហ្វុងខ្លាំងបំផុតនៅ ហ្វីលីពីន
មនុស្សចំនួន ៣៣នាក់ ត្រូវបានសម្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុត ដែលវាយប្រហារប្រទេស ហ្វីលីពីន ក្នុងឆ្នាំនេះ។ នេះបើយោងតាមតួលេខផ្លូវការកាលពីថ្ងៃសៅរ៍ទី ១៨ ខែធ្នូ។
ស្របពេលជាមួយគ្នានោះ មនុស្សជាង ៣០ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈព្យុះទីហ្វុង Rai វាយលុកតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសប្រជុំកោះមួយនេះ ដោយកាត់ផ្តាច់ទំនាក់ទំនង និងចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។
Rai គឺជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលវាបោកបក់ចូលកោះទេសចរណ៍ដ៏ពេញនិយម Siargao កាលពីថ្ងៃព្រហស្បតិ៍ ដោយនាំមកជាមួយនូវល្បឿនខ្យល់អតិបរមា ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ល្បឿនខ្យល់របស់ Rai បានថយចុះមកត្រឹម ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាវាយប្រហារទូទាំងប្រទេស បង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានជន់លិចភូមិនានា ផ្តួលរំលំដើមឈើ និងបំផ្លាញសំណង់នានា។
ព្យុះនេះបានលេចឡើងនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ហើយកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ WHO ចុះបញ្ជីវ៉ាក់សាំងទី ២ របស់ឥណ្ឌា ប្រើប្រាស់ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


