ព័ត៌មានអន្ដរជាតិ
WHO ចុះបញ្ជីវ៉ាក់សាំងទី ២ របស់ឥណ្ឌា ប្រើប្រាស់ជាបន្ទាន់
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានចុះបញ្ជីប្រើប្រាស់បន្ទាន់ នៃវ៉ាក់សាំង Novavax របស់វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដោយត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន ក្នុងការបញ្ជូនកម្រិតថ្នាំរបស់ពួកគេ សម្រាប់កម្មវិធី COVAX ។

WHO បានបញ្ជាក់ថា ក្រុមប្រឹក្សាបច្ចេកទេសសម្រាប់ការចុះបញ្ជី ការប្រើប្រាស់ក្នុងគ្រាអាសន្ន (TAG-EUL) បានកំណត់ថា Covovax ត្រូវបានវាយតម្លៃក្រោមនីតិវិធីរបស់ WHO EUL ដោយផ្អែកលើការពិនិត្យឡើងវិញ នៃទិន្នន័យស្តីពីគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ផែនការគ្រប់គ្រងហានិភ័យ ភាពសមស្របតាមកម្មវិធី និងការត្រួតពិនិត្យកន្លែងផលិត ដែលធ្វើឡើងដោយអគ្គនាយកគ្រប់គ្រងគ្រឿងញៀន នៃប្រទេស ឥណ្ឌា។
វេជ្ជបណ្ឌិត Mariângela Simão ជំនួយការអគ្គនាយក WHO សម្រាប់សិទ្ធិទទួលបានឱសថ និងផលិតផលសុខភាពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការចុះបញ្ជីនេះមានគោលបំណង បង្កើនលទ្ធភាពចូលប្រើប្រាស់ ជាពិសេសនៅក្នុងប្រទេសមានចំណូលទាប ដែលក្នុងនោះ ៤១ នៅតែមិនអាចចាក់វ៉ាក់សាំងបាន ១០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ ខណៈដែល ៩៨ ប្រទេសមិនទាន់ឈានដល់ ៤០ ភាគរយ” ។

គួរបញ្ជាក់ដែរថា Novavax និង Serum Institute ដែលជាអ្នកផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក បានរួមគ្នា សហាការប្ដេជ្ញា ផ្ដល់ជាង ១.១ ពាន់លានដូស ដល់ COVAX ។
យ៉ាងណាមិញ វ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីនដោយ Novavax ក្នុងខែមិថុនា ត្រូវបានបង្ហាញថា មានប្រសិទ្ធភាពជាង ៩០ភាគរយ រួមទាំងប្រឆាំងនឹងភាពខុសគ្នានៃមេរោគ ដែលទាក់ទងនឹងវីរុស នៅក្នុងការសាកល្បងនៅដំណាក់កាលចុងក្រោយរបស់សហរដ្ឋអាមេរិក។

លោក Seth Berkley នាយកប្រតិបត្តិនៃ GAVI ដែលជាសម្ព័ន្ធវ៉ាក់សាំងបាននិយាយថា “វ៉ាក់សាំងនេះអាចត្រូវបានប្រើនៅ ក្នុងបរិបទផ្សេងៗគ្នា ហើយនឹងផ្តល់ឲ្យប្រទេសនូវជម្រើសដ៏សំខាន់មួយផ្សេងទៀត នៅក្នុងដំណើរស្វែងរក ដើម្បីការពារប្រជាជនរបស់ពួកគេ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពេទ្យ ថៃ ណែនាំ ៣ ក្បាច់ ការពារខ្លួនពីវីរុសបំប្លែង Omicron
ចុចអាន៖ក្រោយរាលដាលខ្លាំងនៅប៉ែកអឺរ៉ុប នេះជារឿង ១០ សំខាន់ខ្លាំង WHO បានបញ្ជាក់ពី Omicron
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


