Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះអាកាសចរណ៍ វៀតណាម រងការគំរាមបាញ់ទម្លាក់ (មានវីដេអូ)

បានផុស

នៅ

យន្តហោះអាកាសចរណ៍ Vietnam Airlines ដែលហោះហើរពីអាកាសយានដ្ឋាន Narita របស់ប្រទេសជប៉ុនទៅកាន់ទីក្រុងហាណូយ ត្រូវបានបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋានជប៉ុនមួយផ្សេងទៀត បន្ទាប់ពីមានអ្នកខលទូរស័ព្ទចូលគំរាមថា យន្តហោះនឹងត្រូវបាញ់ទម្លាក់លើឈូងសមុទ្រតូក្យូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅម៉ោង ១១ និង ១០ នាទីព្រឹក ពោលប្រហែល ៤០ នាទី បន្ទាប់ពីយន្តហោះបានហោះជាមួយអ្នកដំណើរ ៤៧ នាក់ អាកាសយានិក ៣ នាក់ និងអ្នកបម្រើ ១២ នាក់នៅលើយន្តហោះ ការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសជប៉ុនបានទទួលទូរស័ព្ទគំរាមពីបុរសម្នាក់ដែលនិយាយភាសាជប៉ុន ប៉ុន្តែអះអាងថាជាជនជាតិអាមេរិក ។

ជនអនាមិកដែលហៅទូរសព្ទមកនោះបានគំរាមថា “យន្តហោះ VN5311 គួរត្រឡប់មកអាកាសយានដ្ឋាន Narita វិញល្អជាង ឬក៏ចង់ត្រូវបាញ់ទម្លាក់នៅពេលឆ្លងកាត់ឈូងសមុទ្រតូក្យូ” ។ ក្រោយមកនៅពេលអ្នកទទួលការហៅទូរស័ព្ទសុំឲ្យបុរសនោះផ្ញើសារឡើងវិញ ជនអនាមិកបាននិយាយថា “ខ្ញុំកំពុងរៀបចំបាញ់យន្តហោះ VN5311 នៅពេលដែលហោះលើឈូងសមុទ្រតូក្យូ” ។

ក្រោយមកយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Fukuoka ដោយសុវត្ថិភាពនៅម៉ោង ១ និង ០២ នាទីរសៀល បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ឲ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ស្នើសុំការអនុញ្ញាតពីអាជ្ញាធរជប៉ុនក្នុងការចុះចតយន្តហោះនៅអាកាសយានដ្ឋាន Fukuoka ។

ទន្ទឹមនោះ អាជ្ញាធរ​ជប៉ុន​ក៏បាន​ទៅ​មើល​អាកាសយានដ្ឋាន ហើយ​បាន​និយាយ​ជាមួយ​ក្រុម​អាកាសយានិក និង​អ្នក​ដំណើរ​ដើម្បី​វាយតម្លៃ​ស្ថានភាព ។ បន្ទាប់ពីរកមិនឃើញសញ្ញាមិនប្រក្រតី និងចាត់ទុកថាវាមានសុវត្ថិភាពក្នុងដំណើរការនោះ យន្តហោះ VN5311 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីអាកាសយានដ្ឋាន Fukuoka ទៅកាន់ទីក្រុងហាណូយ ហើយយន្តហោះបានចុះចតនៅទីក្រុងហាណូយនៅម៉ោង ៦ និង ១២ នាទីល្ងាច ។

គួរបញ្ជាក់ថា យន្តហោះ VN5311 គឺជាជើងហោះហើរលើកដំបូងរវាងវៀតណាម និងជប៉ុន បន្ទាប់ពីផ្អាកជិត ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម