Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN និយាយថា រុស្ស៊ី នឹងមិនឈ្លានពាន អ៊ុយក្រែន ទេ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា លោកមិនជឿថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែនទេ ខណៈ​ដែលខ្លួនបាន​ប្រមូល​ផ្ដុំ​កងកម្លាំង​របស់​ខ្លួន ​នៅ​ភាគ​ខាងជើង ភាគ​ខាងត្បូង និង​ខាងកើត​ នៃ​អតីតសាធារណរដ្ឋ​សូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Antonio Guterres

លោក Guterres បានប្រាប់អ្នកយកព័ត៌មាន ​នៅឯទីស្នាក់ការ​កណ្តាល​ទីក្រុង​ញូវយ៉ក ​របស់អង្គការ​សហប្រជាជាតិ​ថា “ការឈ្លានពានណាមួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត ​គឺ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ហើយខ្ញុំសង្ឃឹមថា រឿងនេះ នឹងមិនកើតឡើងក្នុងកាលៈទេសៈបច្ចុប្បន្នទេ ។ “ខ្ញុំជឿជាក់ថា វានឹងមិនកើតឡើងទេ ហើយ​ខ្ញុំសង្ឃឹមយ៉ាងមុតមាំថានឹងត្រឹមត្រូវ”។

សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានព្រមានថា រុស្ស៊ីកំពុងរៀបចំ​ឆាកសម្រាប់​ការលុកលុយ​អ៊ុយក្រែន និងបានកំណត់ទីតាំងជាមុនកងទ័ពជាង ១០០,០០០ នាក់​ នៅ​តាម​ព្រំដែន​របស់ខ្លួនជាមួយអ៊ុយក្រែន រួមជាមួយនឹងការដាក់ពង្រាយកាំភ្លើងធំ និង​រថក្រោះ​សំខាន់ៗ។ ទន្ទឹម​នោះ​ ទីក្រុង​មូស្គូ​បាន​បដិសេធ​ថា ខ្លួនកំពុងរៀបចំ​ សម្រាប់ការវាយលុកយោធា ដោយ​និយាយ​ថា កងទ័ពរបស់ខ្លួននៅ​ទីនោះ សម្រាប់​សមយុទ្ធ​ជាប្រចាំ​ប៉ុណ្ណោះ។

កម្លាំង​រុស្ស៊ី​ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ប្រទេស​បេឡារុស ដែល​ជា​សម្ព័ន្ធមិត្ត​នៅ​ខាង​ជើង​អ៊ុយក្រែន។ វិមាន​ក្រឹមឡាំង​បាន​អះអាង​ថា មាន​ទាហាន​​កំពុង​ចូលរួម​ក្នុង​សម​យុទ្ធ​ដែរ។ វា​ក៏​បាន​និង​កំពុង​កសាង​កម្រិត​កម្លាំង​របស់​ខ្លួន​ ជា​លំដាប់​នៅ​គ្រីមៀ។

សូមរំលឹកដែរថា ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បានបញ្ចូលឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែននៅក្នុងចលនាមួយ ដែលមិនដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ហើយដែលត្រូវបានចាត់ទុកថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ នៅឆ្នាំនោះ ក៏បានឃើញទីក្រុងមូស្គូ ចាប់ផ្តើមការគាំទ្ររបស់ខ្លួន ចំពោះក្រុមឧទ្ទាមបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន ដែលជាគោលនយោបាយ ដែលវាបានបន្តអស់រយៈ​ពេលប្រាំបីឆ្នាំមកហើយ។

យោងតាម​អង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុម​បំបែកខ្លួន​ ដែលគាំទ្រ​រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ​បានសម្លាប់មនុស្សជាង ១៣,០០០ នាក់​ ចាប់​តាំ​ងពីឆ្នាំ ២០១៤ មក​ម្លេះ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖AA

ចុចអាន៖អ៊ុយក្រែន ធ្វើសមយុទ្ធយោធានៅក្បែរ តំបន់ គ្រីមៀ ខណៈភាពតានតឹងកាន់តែខ្លាំងជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាល​ស្រុក​សូទ្រនិគម ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​លួច​ទ្រព្យសម្បត្តិ​នៅ​តូប​លក់​អេតចាយ​មួយកន្លែង

កីឡា៥ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះជើងឯកខេមបូឌានលីគ​ខាប់ និង​ជា​ក្លិប​ដំបូង​គេ​ឈ្នះ​ពាន​រង្វាន់​បាល់​ទាត់​កម្ពុជា ៣ផ្សេងគ្នា

នយោបាយ៥ ម៉ោង មុន

គ​.​ជ​.​ប សម្រេច​អនុញ្ញាត​ជូន​ភ្ញៀវ​ពិសេស​សម្រាប់​ពិនិត្យមើល​ការបោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ជាង៣០នាក់ នៅ នីហ្សេរីយ៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សត្វស្វានៅក្នុងប្រទេសថៃ ចាប់ផ្តើមអត់ចំណី ព្រោះជំងឺអុតស្វា

Sokha Hotels

ព័ត៌មានពេញនិយម